អាមេរិក នឹងអនុញ្ញាតឲ្យមាន​ជើងហោះហើរត្រង់ពីវៀតណាម

  • 2019-02-12 07:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​អាកាសចរណ៍​សហរដ្ឋអាមេរិក នឹង​ចេញ​អាជ្ញាបណ្ណ​ជូន​ដល់​ប្រទេស​វៀតណាម​ ឲ្យ​បើក​ដំណើរការ​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Straits Times ដែល​ដកស្រង់​ពី​មន្ត្រី​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​រូប កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៩​។

បើ​ជោគជ័យ វៀតណាម នឹង​ក្លាយ​ជា​ប្រទេស​អាស៊ាន​ទី២ បន្ទាប់ពី​ សិង្ហបុរី ដែល​មាន​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី កំពុង​ដំណើរការ​ជើង​ហោះហើរ​ត្រង់​របស់​ខ្លួន​ទៅ​កាន់​អាមេរិក ដែល​ជា​ជើង​ហោះហើរ​ត្រង់​វែង​បំផុត​នៅ​លើ​ពិភពលោក​។

យោង​តាម Straits Times ប្រភព​ពី​មន្ត្រី​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យដឹង​ថា អាកាសចរណ៍​សហរដ្ឋអាមេរិក គ្រោង​ផ្ដល់​គោលការណ៍​ស្ដង់ដា​សុវត្ថិភាព​កម្រិត​ទី១​ (Category 1) ជូន​ដល់​ប្រទេស​វៀតណាម​។

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៣ នៅ​វៀតណាម បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​បើក​ដំណើរការ​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ រួមមាន៖ Vietjet Air, Vietnam Airlines និង Bamboo Airways ។ បច្ចុប្បន្ន មិន​ទាន់​មាន​ជើង​ហោះហើរ​ត្រង់ ​វៀតណាម-អាមេរិក​ នោះទេ។ អ្នក​ដំណើរ​ ត្រូវ​ប្ដូរ​ជើង​ហោះហើរ នៅ​ប្រទេស​ទី២ ដូចជា ចិន ជប៉ុន ជាដើម រួច​បន្ត​ដំណើរ​ទៅ​កាន់​ទឹកដី​អាមេរិក​។

យោង​តាម​ទិន្នន័យ​ពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម បាន​បង្ហាញ​ថា ទីផ្សារ​អាកាសចរណ៍​វៀតណាម​ មាន​កំណើន​ជា​មធ្យម​ក្នុង​រង្វង់ ១៦ភាគរយ ក្នុង​មួយ​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ​២០១០ ​ដល់ ២០១៧​៕

អត្ថបទទាក់ទង ជើង​ហោះ​ហើរ​វែង​បំផុត​លើ​លោក បាន​ចាប់ផ្ដើម​ចេញ​ពី​សិង្ហបុរី​

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;