គ្រូ PSG៖ ប៉ះ Man Utd យប់​នេះ គឺ​ទៅ​ស៊ុត មិន​មែន​ទៅ​ទប់​ទេ

  • 2019-02-12 07:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Thomas Tuchel គ្រូបង្វឹក​ក្លឹប​បាល់ទាត់ Paris Saint-Germain បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​​ថា លោក​នឹង​ប្រើប្រាស់​ទម្រង់​ប្រយុទ្ធ​ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ Manchester United ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ ១៦​ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League នា​យប់​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

លោក Thomas Tuchel បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​អវត្តមាន​កីឡាករ Neymar និង Edinson Cavani ក៏ដោយ ក៏​ក្រុម​របស់​លោក​នៅ​តែ​រក្សា​ទម្រង់​លេង​ប្រយុទ្ធ នៅ​កីឡដ្ឋាន Old Trafford របស់​ក្រុម​បិសាចក្រហម យប់​នេះ​។

«ពួក​យើង​នឹង​មិន​ផ្លាស់ប្ដូរ​ទម្រង់​លេង​របស់​ពួកយើង​ដោយសារតែ​អវត្តមាន​នេះ​ឡើយ។ ពួក​យើង​ ស៊ាំ​នឹង​ការ​លេង​ប្រយុទ្ធ វា​ជា DNA របស់​ពួកយើង។ បើ​ផ្លាស់ប្ដូរ វា​នឹង​ពិបាក​»។

លោក Thomas Tuchel បន្តថា ក្រុម​របស់​លោក​ទៅ Old Trafford ដើម្បី​ស៊ុត​បញ្ចូលទី។ វា​ជា​រឿង​ដែល​កូន​ក្រុម​របស់​លោក ត្រូវ​តែ​ធ្វើ​។

Neymar (រូប៖ Yahoo)

សូម​បញ្ជាក់​ថា តារា​ឆ្នើម Neymar បាន​របួស​ប្រអប់​ជើង​ខាងស្ដាំ ត្រូវ​អវត្តមាន​យូរ ខណៈ ខ្សែប្រយុទ្ធ Cavani មិន​អាច​ជួយ PSG នៅ​ជើង​១ វគ្គ​១៦ក្រុម​ចុងក្រោយ​នេះ​បាន​ឡើយ ដោយសារ​របួស​ត្រង់​ត្រគាក កាល​ពី​សប្ដាហ៍​មុន​៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;