ប្រាសាទ​មេបុណ្យ​ខាងលិច​ កំពុង​ត្រូវ​បាន​បន្ត​ជួសជុល​ឡើង​វិញ

  • 2019-02-12 08:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

ប្រាសាទ​មេបុណ្យ​ខាង​លិច ត្រូវ​បាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើង​វិញ​ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០១៩ បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​ នា​ពេល​កន្លង​មក​។ នេះ​តាម​អត្ថបទ​ព័ត៌មាន​ ដែល​ចុះផ្សាយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។

ក្នុង​ពេល​ទស្សនកិច្ច​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាងលិច​ កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក​ ហង់ ពៅ អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ឡើង​ថា ការដ្ឋាន​នេះ​បាន​ចាប់ផ្តើម​ដំណើរ​ការ​ឡើងវិញ​ ចាប់ពី​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​២០១៩ តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាន​ទូត​បារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា។ ក្រៅ​ពី​នេះ ស្ថានទូត​បារាំង ក៏​បាន​ប្រគល់​នូវ​រថយន្ត​ចំនួន ២គ្រឿង​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​យក​មក​ប្រើប្រាស់​សម្រាប់​ការដ្ឋាន​នេះ​ផង​ដែរ​។

ប្រាសាទ​មេ​បុណ្យ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​បារាយណ៍​ទឹក​ថ្លា បាន​ចាប់ផ្តើម​ជួសជុល​ឡើង​វិញ​ ចាប់ពី​ឆ្នាំ​២០១២ ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​បារាំង និង​កម្ពុជា​។ ការដ្ឋាន​នេះ​មាន​ភាព​ស្មុគស្មាញ ដោយ​សារ​វា​ស្ថិតនៅ​ចំ​កណ្ដាល​បារាយណ៍​ទឹក​ថ្លា ឬ​បារាយណ៍​ខាង​លិច ដែល​ត្រូវ​បាន​លិចទឹក​ព័ទ្ធ​ជុំវិញ​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារ ក៏ដូចជា​ដំឡើង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​។ បញ្ហា​នេះ ត្រូវ​បាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​បាន​ជួយ​បច្ចេកទេស​ទឹក​នៅ​ក្នុ​ងការងារ​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​ដំណើរការ ១២​ខែ​ក្នុង​មួយ​ឆ្នាំ។

សូម​បញ្ជាក់​ថា ក្នុង​ដំណើរ​​ចុះ​ពិនិត្យ​ការដ្ឋាន​នោះ​ដែរ ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ដឹក​នាំ​ដោយ​លោក​ ហង់ ពៅ ចំណែក​ស្ថានទូត​បារាំង​ដឹកនាំ​ដោយ​លោក គីយូម ណាកហ្សឺឡេ (Guillaume NARJOLLET) ដែល​ជា​សហ​ប្រធាន​ក្នុង​គម្រោង​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​៕

រូបថត៖ អាជ្ញាធរជាតិ​អប្សរា

អត្ថបទ៖ លាភ.