ប៉េអឹម​ខេត្ត​បាត់ដំបង ចាប់​មេក្លោង​ជួញដូរ​ថ្នាំញៀន​បីនាក់ និង​ថ្នាំញៀន​ជិត​១៦គីឡូ

  • 2019-02-13 01:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉េអឹម​ខេត្ត​បាត់ដំបង បាន​បំបែក​សំណុំ​រឿង​ជួញដូរ​ថ្នាំញៀន​ជិត ១៦​គីឡូក្រាម និង​ចាប់ខ្លួន​មេក្លោង​ចំនួន​៣នាក់ កាលពី​ថ្ងៃទី១១-១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លួង ឃុំ​វត្តគរ ក្រុង​បាត់ដំបង និង​នៅក្រុម​ទី៨ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ។

មេក្លោង​ចំនួន​២នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​កាល​ពីថ្ងៃទី​១១ ខែ​កុម្ភៈ មាន​ដូចជា៖

១-ឈ្មោះ តាត គីរី ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ គ្មាន។

២-ឈ្មោះ ឈួន ម៉ារី ភេទ ស្រី អាយុ ២៥ឆ្នាំ មុខរបរ បំរើខារ៉ាអូរខេ។

វត្ថុតាងដកហូតៈ

-គ្រឿងញៀន(ទឹកកក)

ចំនួន០៣កញ្ចប់=៣០៦,៤៦ក្រាម

-ទូរស័ព្ទ ០២គ្រឿង

-រថយន្ត០១គ្រឿង។

បន្ទាប់មក​នៅថ្ងៃ១២ ខែ​កុម្ភៈ កម្លាំង​ការិយាល័យ​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ទៀត​ឈ្មោះ ពុំ ស៊ន ភេទ ស្រី អាយុ ៦០ ឆ្នាំ មុខរបរ កសិករ​ស្នាក់នៅក្រុម​ទី៨ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្ត​បាត់ដំបង។

សម្ភារៈ និង​វត្ថុតាង​ដកហូត៖

-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ( ថ្លឹងទាំងសំបក)=១៥,៤៩៣គីឡូក្រាម

-ជញ្ជីង ចំនួន ២ គ្រឿង

-ប្រាក់ចំនួន ១ ៧៨៩០០០រៀល និង២៣៦០បាត

-សម្ភារៈវេចខ្ចប់​មួយចំនួន

បច្ចុប្បន្ន​សមត្ថកិច្ច​​កំពុង​កសាង​សំណុំរឿងដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;