Man Utd ចាញ់​ជា​លើក​ដំបូង ក្រោម​ការ​ដឹកនាំ​របស់ Solskjaer

  • 2019-02-13 01:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បិសាចក្រហម Manchester United បាន​ទទួល​បរាជ័យ​ជា​លើក​ដំបូង បន្ទាប់ពី​ការ​ចូល​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​បណ្ដោះអាសន្ន​លោក Ole Gunnar Solskjaer ។ ក្រុម​ម្ចាស់ផ្ទះ Man Utd បាន​ចាញ់​ក្រោម​ថ្វី​ជើង​ PSG ដោយ​លទ្ធផល ២-០ នៅ​ជើង​ទី១ វគ្គ​១៦​ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League កាលពីយប់មិញ។

រូបថតផ្ដល់សិទ្ធិដោយ​ Reuters
បរាជ័យ​នេះ ជា​ការដឹកនាំ​របស់​លោក Solskjaer ប្រកួត​ទី​១២ បន្ទាប់​ពី ១១​ប្រកួត​កន្លង​ទៅ Man Utd ឈ្នះ ១០ និង​ស្មើ១ នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់​។

ទោះបីជា​អវត្តមាន​កីឡាករ​សំខាន់ៗ ដូចជា Neymar និង Edinson Cavani ក៏ដោយ ក៏​ក្រុម​ភ្ញៀវ PSG មាន​ឱកាស​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​បិសាចក្រហម ពី​ខ្សែ​ការពារ Presnel Kimpembe នៅ​នាទី៥៣ និង Kylian Mbappe នៅ​នាទី​៦០​។

រូបថតផ្ដល់សិទ្ធិដោយ​ Reuters

ការ​ប្រកួត​ជើង​ទី​ពីរ នឹង​ត្រូវ​ធ្វើឡើង​នៅ​ទឹកដី​របស់ PSG ប្រទេស​បារាំង នា​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៩​៕

រូបថតផ្ដល់សិទ្ធិដោយ​ Reuters
រូបថតផ្ដល់សិទ្ធិដោយ​ Reuters

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;