ភ្នំពេញក្រោន និង​បឹងកេត ​​ប៉ះ​ជាមួយ​ក្លឹប​មក​ពី​សិង្ហបុរី មុន​បើក​រដូវ​កាល​ថ្មី

  • 2019-02-13 07:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន និង​ ​បឹង​កេត នឹង​​​ប្រកួត​មិត្តភាព​អន្តរជាតិ ទល់​នឹង​ក្លឹប​មកពី​ប្រទេស​សិង្ហបុរី Hougang United ដែល​ជា​សមាជិក​លីគ​កំពូល​ នៅ​សប្ដាហ៍​នេះ​។

លោក ហៅ សុជាតិ គ្រូ​បង្វឹក​របស់​បឹងកេត​ (រូបថត៖ បឹងកេត)
យោង​តាម​វេបសាយ​ផ្លូវការ​របស់​បឹងកេត លោក​គ្រូ​បង្វឹក​របស់​បឹងកេត​ ហៅ សុជាតិ ថ្លែង​ថា៖ «​ប្រកួត​នេះ នឹង​អាច​ផ្តល់​ផល​ចំណេញ​សម្រាប់​ពួកយើង គឺ​យើង​អាច​ទទួល​បាន​នូវ​បទពិសោធ​ល្អ​ៗ​ពី​ពួក​គាត់ ហើយ​ក៏​ជា​ចំណុច​ល្អ​ សម្រាប់​យើង​ធ្វើ​តេស្ដ​រក​កីឡាករ​ ដើម្បី​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ​សម្រាប់​ត្រៀម​ប្រកួត​លីគ​នៅ​ពេល​ខាង​មុខ​នេះ​»​។
សកម្មភាពហ្វឹកហាត់របស់បឹងកេត (រូបថត៖ បឹងកេត)

ចំពោះ​ជំនួប​រវាង​ភ្នំពេញ​ក្រោន ទល់នឹង​ Hougang United ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅកីឡដ្ឋាន RSN នៅវេលាម៉ោង៥:៣០ នាទីល្ងាច។

ចំណែក​ការ​ប្រកួត​រវាង​បឹងកេត ទល់នឹង Hougang United នឹង​​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ​នេះ នៅ​កីឡដ្ឋាន RSN របស់​ក្លឹប​ភ្នំពេញ​ក្រោន វេលា​ម៉ោង ៥​ល្ងាច​។

Hougang United

សូម​រំឭក​ថា មុន​ជួប​ក្រុម​ទាំងពីរ​នេះ Hougang United ទើប​តែ​ប្រកួត​ស្មើ​ជាមួយ​ក្លឹប​ណាហ្គាវើល ដោយ​លទ្ធផល ១-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;