ថៃ គ្រោង​​រំលាយ​គណបក្ស​ដែល​យក​ម្ចាស់ក្សត្រី ធ្វើ​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី

  • 2019-02-13 08:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ នៅថ្ងៃទី១៣ ខែកុម្ភៈ​នេះ បាន​ស្នើទៅតុលាការ​ធម្មនុញ្ញ ក្នុងការ​ពិចារណា​រំលាយ​គណបក្ស​ថៃ​រក្សាជាតិ ដែលតែងតាំង​ម្ចាស់​ក្សត្រី អ៊ូបុលរតនា ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី នៅក្នុងខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ។

គណៈកម្មការ​នេះ បាន​ចោទ​ប្រកាន់​គណបក្ស​ថៃរក្សាជាតិ​ដែល​ជាគណបក្ស​ស្និទ្ធនឹងលោក ថាក់ ស៊ីន និងលោកស្រី យីងឡាក់ ថាបាន​បំពាន​ច្បាប់​បោះឆ្នោត ចំពោះ​ការតែងតាំង​បេក្ខភាព​នាយករដ្ឋមន្រ្តី​នេះ ពោលគឺ​បាន​ចោទថា​ជា «សកម្មភាពមួយ​ប្រឆាំង​នឹង​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ»។

សូម​រំលឹកថា គណបក្ស​នេះ បាន​តែងតាំង​ម្ចាស់​ក្សត្រី​អ៊ូបុលរតនា ដែល​ជា​​ព្រះ​រាម​របស់​ព្រះ​មហាវេជ្ជរ៉ាឡុងកន កាលពី​ថ្ងៃទី៨​កុម្ភៈ ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី។ ប៉ុន្តែ១ថ្ងៃ​ក្រោយ​មក​ត្រូវ​បាន​ព្រះ​មហាវេជ្ជរ៉ាឡុងកន បាន​ហៅការ​ចូលរួម​នយោបាយ​របស់​សែ​រាជវង្ស​នេះថា មិន​ត្រឹមត្រូវ និង​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ និង​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

ម្ចាស់ក្សត្រី​អង្គ​ព្រះជន្ម ៦៧​ព្រះ​វស្សា​អង្គ​នេះ បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​ចូលក្នុង​ឆាក​នយោបាយ ហើយ​ត្រូវបាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថៃ ដក​ចេញ​ពី​បេក្ខភាព​នាយក​រដ្ឋមន្រ្តី កាលពី​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;