ក្រសួងទេសចរណ៍ ណែនាំ​ចំពោះ​ការ​ដាក់​តាំង​ស្លាក​យីហោ នៅ​ខេត្ត​ព្រះសីហនុ

  • 2019-02-14 02:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍​ បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី ការ​ដាក់​តាំង​ស្លាក​យីហោ​ផ្សព្វផ្សាយ​ តាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ នៅ​ខេត្ត​ព្រះសីហនុ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ធំ​ជាង​អក្សរ​បរទេស និង​ត្រូវ​ដាក់​នៅ​ជួរ​ខាងលើ​អក្សរ​បរទេស​។

តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ចុះ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ណែនាំ​ឲ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​៖

ទី១៖ គ្រប់​ការ​តាំង​ផ្សព្វផ្សាយ​ស្លាក​យីហោ តាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​នៅ​ខាង​លើ​

ទី២៖ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ អាច​ប្រើប្រាស់​អក្សរ​បរទេស ពី​ក្រោម​អក្សរ​ខ្មែរ អាស្រ័យ​ទៅ​តាម​ប្រភព​ទីផ្សារ នៃ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ និង​ត្រូវ​មាន​ទំហំ​អក្សរ «មួយ​ភាគ​ពីរ» នៃ​ទំហំ​អក្សរ​ខ្មែរ​ដែល​នៅ​ខាង​លើ​។

ខាងក្រោម​នេះ ជា​ខ្លឹមសារ​នៃ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ទេសចរណ៍៖

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;