ចំណូល​របស់​ប្រជាជន​កម្ពុជា​ក្នុង​​ម្នាក់ នឹង​កើនឡើង​បន្ថែម​ជិត ១៥០​ដុល្លារ​ទៀត នៅឆ្នាំ​២០១៩

  • 2019-02-14 02:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុង​ឆ្នាំ​២០១៩​នេះ ផលិតផល​ក្នុងស្រុក​សរុប ហៅ​កាត់ GDP ​របស់​កម្ពុជា នឹង​កើន​ឡើង​ដល់ជាង​២៧,២២ពាន់​លាន​ដុល្លារ​ គ្រា​ដែល​ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ ត្រូវ​បាន​រំពឹងថា​នឹង​កើន​ឡើងដល់​១៧០៦​ដុល្លារ ធៀប​នឹង ​១៥៦៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨។ នេះបើតាម​ការ​ថ្លែង​របស់​លោក ឱក ប៊ុង រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៩។

លោក​បាន​មាន​ប្រសាសន៍​ថា ទាក់ទិន​នឹង​កំណើន​ខាងលើ​គឺ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់ៗ​ចំនួន​០៣ រួមមាន​៖

១.​ កំណើន​នៃ​វិស័យ​ឧស្សាហកម្ម នៅ​បន្ត​រក្សា​ភាពរឹងមាំ​ក្នុង​អត្រា​កំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់​១០ ភាគរយ ដែល​គាំទ្រ​ដោយ​ភាព​រឹងមាំ​នៃ​វិស័យ​សំណង់

២.​ វិស័យ​សេវាកម្ម​នៅ​បន្ត​កំណើន​ប្រមាណ​៧​ភាគរយ ដែល​គាំទ្រ​ដោយ​កំណើន​នៃ​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន

និង​ទី​៣.​ គឺ​វិស័យ​កសិកម្ម​អាច​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​១,៨​ភាគរយ ដែល​ទ្រទ្រង់​ដោយ​អនុវិស័យ​ដំណាំ​និង​ជលផល។

លោក​រដ្ឋលេខាធិការ​លើក​ឡើង​បន្តថា ទន្ទឹម​នឹងមាន​ការរីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​ដូច​បាន​រៀបរាប់​ខាងលើ​ វិវាទ​ពាណិជ្ជកម្ម​ក៏បាន​កើនឡើង​ដែរ ដូច្នេះ​វគ្គ​បណ្តុះបណ្តាល​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ប្រើប្រាស់​យន្តកា​រម​ជ្ឈ​ត្ត​ការ​ពាណិជ្ជកម្ម ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម បាន​កំពុង​កើនឡើង ព្រោះថា​មិន​ត្រឹមតែ​ជាការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​វិវាទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់នូវ​គុណ​ស​ម្ប​តិ្ត​ដល់​ប្រព​ន្ធ័​យុត្តិធម៌​នៅ​កម្ពុជា ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ភាគី​វិវាទ​ឲ្យ​បាន​ត្រឹមត្រូវ​ទៀតផង៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;