រាជរដ្ឋាភិបាល​ នឹង​ទម្លាក់​ថវិកា​អភិវឌ្ឍន៍​ដល់​ឃុំ សង្កាត់ ប្រមាណ ៧​ -១១ ម៉ឺន​ដុល្លារ

  • 2019-02-14 03:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹង​ទម្លាក់​ថវិកា​ដល់​ឃុំ សង្កាត់​ផ្ទាល់ ហើយ​កើន​ជា​បណ្តើរៗ​ដើម្បី​អភិវឌ្ឍ ដោយមិន គិត​ពី​ថវិកា​រដ្ឋបាល និង​ប្រាក់​បៀវត្សរ៍​នោះ​ទេ ដើម្បី​ធ្វើ​កំណែ​ទម្រង់​តាម​បែប​វិមជ្ឈការ និង​វិ​សហមជ្ឈការ​ ឲ្យ​មាន​ប្រសិទ្ធភាព​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ AKP ​កាលពី​ថ្ងៃទី​១៣ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩​។

សម្ដេច ស​ ខេង ក្នុង​ពិធី​បើក​សន្និបាត​ត្រួត​ពិនិត្យ ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ​២០១៩​របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី១៣​កុម្ភៈ ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ
ក្នុង​ពិធី​បើក​សន្និបាត​ត្រួត​ពិនិត្យ ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ​២០១៩​របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី១៣​កុម្ភៈ ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ សម្តេច ស ខេង បាន​សង្កត់​ធ្ងន់​ថា នៅ​ឆ្នាំ​២០២០​ខាងមុខ ឃុំ សង្កាត់ ត្រូវ​មាន​ថវិកា​អភិវឌ្ឍន៍​ដោយ​មិន​គិត​ថវិកា​រដ្ឋបាល និង​ប្រាក់​បៀវត្សរ៍ ចាប់​ពី​ ៧៣០០០ ដុល្លារ (បច្ចុប្បន្ន ប្រមាណ​ ៣៥០០០ដុល្លារ) ហើយ​ឆ្នាំ​២០២១ កើន ៨៥០០០​ដុល្លារ ឆ្នាំ​២០២២ កើន​ដល់ ១០ម៉ឺន​ដុល្លារ ហើយ​ឆ្នាំ​២០២៣ នឹង​កើន​ដល់ ១១​ម៉ឺន​ដុល្លារ។

សម្តេច ស ខេង បន្ត​ថា ឆ្នាំ​២០១៩​នេះ នឹង​បន្ត​ជំរុញ​ថែម​ទៀត នៅ​ការ​ផ្ទេរ​សិទ្ធិ​អំណាច ផ្ទេរ​ធនធាន​ថវិកា រាប់​ទាំង​ធនធាន​មនុស្ស ផង​ដែរ ដែល​ក្រសួង​ស្ថាប័ន​មួយ​ចំនួន បាន​និង​កំពុង​ចាប់អារម្មណ៍ យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ការ​ផ្ទេរ​នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;