វៀតណាម មាន​បំណង​ធ្វើឱ្យ​ព្រលាន​យន្តហោះ​ថ្មី​របស់​ខ្លួន ក្លាយ​ជា​មជ្ឈមណ្ឌល​ក្នុង​តំបន់

  • 2019-02-14 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧប​នាយករដ្ឋមន្រ្តី​វៀតណាម លោក Trinh Dinh Dung បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ធានាថា ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Long Thanh ក្នុងខេត្ត​ Dong Nai នឹងធ្វើឡើង​នៅឆ្នាំ​ក្រោយ។ ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ។

លោក Trinh Dinh Dung ថ្លែងនាពេលកន្លងមក
លោក​និយាយ​ថា ព្រលាន​យន្តហោះ​ថ្មីនេះ គួរតែ​ក្លាយជា​មជ្ឈមណ្ឌល​អាកាសចរណ៍​ថ្មីមួយ សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ ខណៈ​ដែល​ព្រលាន​យន្តហោះ Tan Son Nhat នៅក្រុង​ហូជីមិញ នឹង​មិនអាច​ទ្រទ្រង់​អ្នក​ដំណើរ​ដ៏ច្រើន​លើសលុប​បាន​ទៀតឡើយ។

លោក Trinh Dinh Dung បាន​ជំរុញ​ឱ្យ​ក្រសួង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ទីប្រឹក្សា ធានា​បាន​នូវ​សុវត្ថិភាព ភាព​ងាយស្រួល គុណភាព ប្រសិទ្ធភាព សន្តិសុខ និង​ការ​ការពារ​បរិស្ថាន នៅ​ព្រលាន​យន្តហោះ​ថ្មី​នេះ។

ចំពោះ​គម្រោង​នេះ លោក​ក៏បាន​អំពាវនាវ​ឱ្យមាន​ការ​ចូលរួម​វិនិយោគ​ពី​ឯកជន​ផងដែរ ដើម្បី​កាត់​បន្ថយការ​ចំណាយ​​ថវិកា​រដ្ឋ​ផងដែរ។

រូបគំរូព្រលានយន្តហោះ Long Thanh

បើតាម​ក្រុមហ៊ុន​សាជីវកម្ម​ព្រលាន​យន្តហោះ​វៀតណាម (ACV) ដែល​ប្រតិបត្តិការ​ព្រលាន​យន្តហោះ​ចំនួន​២១ បាន​ឱ្យដឹងថា ដំណាក់កាល​ទី១ នៃការ​សាងសង់​ព្រលាន​យន្តហោះ Long Thanh គឺត្រូវ​ចំណាយពី ១ ទៅ ១,៥ពាន់​លានដុល្លារ លើ​ផ្ទៃដី ១៨០០​ហិកតា៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;