ក្រសួង​ការពារ​ជាតិ សម្រេច​តែងតាំង​មេ​ប៉េអឹម​ខេត្ត​រតនគិរីថ្មី​ហើយ

  • 2019-02-14 06:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ បាន​សម្រេច​តែងតាំង​លោក​ឧត្តមសេនីយ៍​ត្រី ថាវ យ៉េន បញ្ជាការ​រង និង​ជា​នាយសេនាធិការ បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​រតនគិរី ជា ​មេបញ្ជាការ​ បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី។ នេះ​បើ​យោងតាម​ប្រកាស​ចុះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ។

គួរ​រំលឹក​ផងដែរ​ថា ព្រះ​មហាក្សត្រ​បាន​ចេញព្រះរាជក្រឹត្យ​នៅថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រាស់​បង្គាប់​លុបឈ្មោះ​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជ​​អាវុធ​ហត្ថខេត្តរតនគិរី ចេញពី​ក្របខណ្ឌ​នៃកង​យោធពល​ខេមរភូមិន្ទ។ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ហៅ​ការ​លុបឈ្មោះ​​នេះថា ជា​ការវះកាត់​ប្រកប​ដោយ​ការ​ឈឺចាប់

ការ​សម្រេច​នេះ ធ្វើឡើង​ក្រោយពេល​លោក គឹម រស្មី ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញសង្គម​បង្ហោះ និង​ចែករំលែក​វីដេអូ​បង្ហាញ​ថា លោក​បាន​ចែក​កាដូ​ជាសែក​ដល់​កូនៗ​របស់ខ្លួន​ចំនួន ៥​នាក់ ដោយក្នុង​ម្នាក់ ១០ម៉ឺន​ដុល្លារ ក្នុងពិធី​ខួប​កំណើត​មួយ ក្នុង​អំឡុង​ចូលឆ្នាំចិន​កន្លងទៅ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;