អាមេរិក បញ្ជូន​មីស៊ីល​ទៅ​កាន់​ប្រទេស​មួយ​នៅ​អាស៊ី

  • 2019-02-14 07:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក បាន​បញ្ជូន​មីស៊ីល​បំពាក់​កាំ​រស្មី​ឡាស៊ែរ ដែល​មាន​តម្លៃ ១៦​លាន​ដុល្លារ ទៅ​ដល់​​ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹងមាំ របស់​ក្រុង​វ៉ាស៊ីនតោន សម្រាប់​គាំទ្រ​កងទ័ព​នៃ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​។

សហរដ្ឋអាមេរិក បាន​ផ្គត់ផ្គង់​យោធា​លីបង់ ស្មើ​នឹង​ទឹក​ប្រាក់​ជាង ២,៣ ពាន់​លាន​ដុល្លារ ដោយ​គិត​ចាប់​តាំងពី​ឆ្នាំ​២០០៥ ដើម្បី​ដើរ​តួ​ជា​អ្នក​ការពារ លីបង់ ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ហេសបូឡា​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​លីបង់ បាន​ឲ្យ​ដឹង​ថា មីស៊ីល​ទាំងនោះ នឹង​ត្រូវ​បំពាក់​លើ​យន្តហោះ​ចម្បាំង​ប្រភេទ A-29 Super Tucano ដែល​ខ្លួន​បាន​ផ្ដល់​ឲ្យ​កងទ័ព​លីបង់​ នា​ពេល​កន្លងទៅ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;