ពេទ្យ​ជំនាញ​មកពី​អាល្លឺម៉ង់ ផ្ដល់​ការ​ពិនិត្យ​និង​វះកាត់ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត

  • 2019-02-15 02:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ឲ្យដឹង​ថា ​មន្ទីរពេទ្យ​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​វះកាត់​មុខមាត់ មក​ពី​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ផ្ដល់​ជូន​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ចុះ​ថ្ងៃ​ទី​១២កុម្ភៈ។

សេចក្ដី​ជូន​ដំណឹង​នេះ​ឲ្យដឹង​ថា ក្រុម​គ្រូពេទ្យ​ផ្នែក​វះ​កាត់​កុមារ និង​កែ​លម្អ ព្រមទាំង​ផ្នែក​ទន្តវទនសាស្ត្រ នៃ​មន្ទីរពេទ្យ​មិ​ត្តភាព​ខ្មែរ-សូវៀត និង​​ក្រុម​គ្រូពេទ្យ​មក​ពី​អាល្លឺម៉ង់ នឹង​ពិនិត្យ​និង​ព្យាបាល​ជំងឺ ដូចជា ដុំពក​មុខមាត់ វះ​កាត់​ឆ្អឹងថ្គាម ដុំ​ក្រពេញ​ទឹកមាត់ វះ​កាត់​ច្រមុះ​និង​ប្រអប់​ឆ្អឹងច្រមុះ វះកាត់​សរសៃ​ឈាម​តូចៗ វះកាត់​បាក់​ឆ្អឹង​មុខ ជាដើម​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;