ឥណ្ឌូណេស៊ី៖ សិស្ស​ដែលមាន​ផ្ទុក​មេរោគ​អេដស៍ ត្រូវ​​បាន​បណ្តេញ​ចេញពី​សាលា

  • 2019-02-15 06:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិស្ស ១៤នាក់​ដែល​មាន​ផ្ទុកមេរោគ​អេដស៍ ត្រូវបាន​បណ្តេញ​ចេញពី​សាលារដ្ឋ​មួយ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​មានការ​ទាមទារពី​ឪពុក​ម្តាយ​របស់​សិស្ស​ផ្សេងទៀត។ នេះបើ​តាម​បញ្ជាក់របស់​នាយក​សាលា និង​អង្គការ​ក្នុងស្រុក​ដែល​ពាក់ព័ន្ធ​នឹង​កុមារ​ឆ្លងមេរោគ​អេដស៍ កាលពី​​សប្តាហ៍​មុន។

លោក Karwi ដែល​ជា​នាយក​អនុវិទ្យាល័យ Purwotomo ក្នុងក្រុង Solo ស្ថិតនៅ​ភាគកណ្តាល​ខេត្ត Java បាន​និយាយថា សិស្ស​ទាំង១៤នាក់​នេះ មិនត្រូវបាន​អនុញ្ញាត​ឱ្យចូលរៀន​ក្នុង​សាលានេះ ចាប់​តាំង​​ពី​ដើម​ខែ​កុម្ភៈ​​មក។ មូលហេតុ​គឺដោយសារ​តែ ឪពុកម្តាយ​របស់​សិស្សដទៃមាន​ការបារម្ភ​ថា កូន​ពួកគេ អាចនឹង​ឆ្លង​មេរោគ​អេដស៍​នេះ បើ​ទោះបីជា​មាន​ការ​ពន្យល់​យ៉ាងណា​ក៏ដោយ។

រូបតំណាង
លោក​នាយក​បញ្ជាក់​ថា «**យើង​គ្មាន​ជម្រើស​ទេ**»។ ឪពុកម្តាយ​ទាំងនោះ​បាន​ព្រមាន​ថា នឹង​ឱ្យកូន​ពួកគេ​ប្តូរសាលា ប្រសិន​បើ​សាលា​លោក មិនព្រម​បណ្តេញ​សិស្ស​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ទេនោះ។

យ៉ាងណា​ក្តី ភ្នាក់ងារ​អប់រំ​នៃ​ក្រុង Solo កំពុង​ស្វែង​រក​សាលារៀន​ផ្សេងទៀត សម្រាប់​សិស្ស​ទាំង​១៤នាក់​នេះហើយ៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;