គម្រោង​រោងចក្រ​កាត់ដេរ និង​ផលិត​តុក្កតា តម្លៃ​ជាង ៩លាន​ដុល្លារ បាន​ការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​

  • 2019-02-15 06:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មា​ធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១-“L C GARMENT (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិត្រពាំងមាន ឃុំ​ស្នំក្រពើ ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ២,២៤លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៦៤៥​កន្លែង។

២-“DUKE WORLD TOYS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​តុក្កតា និង​ប្រដាប់​ប្រដា​ក្មេង​លេង​គ្រប់ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃរងៀង សង្កាត់​ភ្លើង​ឆេះរទេះ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៣,៤៨លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ២៩៦​កន្លែង។

៣- “J.M TIMES GARMENTS (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ (អតីត​ខណ្ឌ​ពោធិ៍​សែនជ័យ) រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៣,៣១លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៩៥៧​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;