ភេទ​ទី​បី ចូលរួម​ប្រជែង​ក្នុង​​ការ​បោះឆ្នោត​នាយករដ្ឋមន្ត្រី នៅ​ថៃ

  • 2019-02-15 07:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស Mahachon នៅ​ថៃ បាន​ជ្រើសរើស​បេក្ខភាព​ភេទ​ទី​៣ ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នាយករដ្ឋមន្ត្រី ដែល​គ្រោង​ធ្វើឡើង​នៅ​ខែ​ក្រោយ។ ​បេក្ខភាព​ដែល​ជា​ភេទ​ទី៣ នោះ​គឺ លោកស្រី​ Pinit Ngarmpring ដែល​គាត់​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ​ និង​ជា​អ្នក​ផ្សព្វផ្សាយ​កីឡាករ​ម្នាក់ ក្នុង​វិស័យ​បាល់ទាត់​នៅ​ប្រទេស​ថៃ។

លោកស្រី Pinit Ngarmpring មកពីគណបក្ស Mahachon (រូបថត៖ Bangkok Post)
លោកស្រី Pinit Ngarmpring ដែល​មាន​វ័យ​៥២ឆ្នាំ ជា​បេក្ខភាព​ម្នាក់ ក្នុង​ចំណោម​បេក្ខភាព ៣​នាក់ មកពី​គណបក្ស Mahachon សម្រាប់​ការ​បោះឆ្នោត នា​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ខាងមុខ។

ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ នៅ​តំបន់​រក​ស៊ី​ផ្លូវ​ភេទ​របស់​ភេទ​ទី៣ នា​ក្រុង​បាងកក​ក្នុង​សប្ដាហ៍​នេះ លោកស្រី​បាន​ថ្លែង​ថា លោកស្រី​នឹង​ចូលរួម​លើក​កម្ពស់​ក្រុម​ភេទ​ទី​៣ នៅ​ក្នុង​ផ្នែក​នយោបាយ និង​លើកស្ទួយ​សមភាព​របស់​ភេទ​ទី​៣ ក្នុង​សង្គម​ថៃ​។

គណបក្ស​ Mahachon ប្រកួតប្រជែង​ចំនួន ២០០​កៅអី ក្នុង​ចំណោម ៥០០​កៅអី​ក្នុង​រដ្ឋសភា​ថៃ។ ក្នុង​នោះ បក្ស​នេះ មាន​បេក្ខភាព​ដែល​ជា​ភេទ​ទី​៣ ប្រហែល ២០​នាក់។

សូម​ជម្រាប​ថា លោកស្រី Pinit Ngarmpring បាន​កែ​ភេទ​កាល​ពី ៣ឆ្នាំមុន។ មុន​នេះ លោក​ជា​ឪពុក​របស់​កូន ២​នាក់ និង​បាន​បង្កើត​សមាគម​អ្នកគាំទ្រ​កីឡា​បាល់ទាត់​មួយ ដែល​មាន​ភាព​ល្បីល្បាញ ក្នុង​វិស័យ​បាល់ទាត់​ថៃ​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;