ព្រឹទ្ធាចារ្យ ផ្លុង មឿក បាន​ទទួល​មរណភាព​ហើយ

  • 2019-02-15 09:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផ្លុង មឿក ព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨៦​ឆ្នាំ កាល​ពីព្រឹក​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​ជម្ងឺ​រោគា​ពាធ។

សិល្បករ​បុរាណ​ជាច្រើន​រូប ដែល​ចងចាំ​ស្នាដៃ​របស់​លោក បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ​នៃការ​ចាកចោល​របស់​តារា​ចម្រៀង​អាយ៉ៃ​រូបនេះ ដោយថ្លែង​ថា​ នេះ​ជាការ​បាត់បង់​ធនធាន​មនុស្ស​វប្បធម៌​របស់​ខ្មែរ​មាន​តម្លៃ។

សាច់ញាតិ​របស់​លោក ផ្លុង មឿក ក៏​បញ្ជាក់ដែរ​ថា សព​ព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ​រូបនេះ នឹង​ត្រូវ​យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃណី​នៅវត្ត​ស្វាយ​ពពែរ មាន​ទីតាំង​នៅតាម​បណ្ដោយ​មហាវិថី​សម្ដេច​ព្រះសុធារស សង្កាត់ ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

គួរ​រំលឹក​ថា ព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ លោកតា ផ្លុង មឿក ធ្លាក់ខ្លួន​ឈឺធ្ងន់​ជាច្រើនឆ្នាំ​មកហើយ។ ឯ​ភរិយា​របស់​លោក​ក៏បាន​ទទួល​មរណភាព​កាលពីឆ្នាំ​២០១៧​ផងដែរ៕

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទថ្មី
;