ស្រូវ​ប្រាំង​ ២០ហិកតា នៅ​ក្រុង​សៀមរាប ប្រឈម​នឹង​ការ​ខូចខាត​ទាំង​ស្រុង​

  • 2019-02-15 09:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

ស្រូវ​ប្រាំង​ប្រមាណ​ជា ២០​ហិកតា នៅ​ភូមិ​ស្រង៉ែ សង្កាត់​ស្រង៉ែ ក្រុង​សៀមរាប ប្រឈម​នឹង​ការ​ខូចខាត​ទាំង​ស្រុង បើ​ទោះ​បី​អាជ្ញាធរ​កំពុង​ខិតខំ​បូម​ទឹក​ជួយ​សង្គ្រោះ​ហើយ​ក្តី ព្រោះ​ស្រូវ​បាំ្រង​មួយ​ចំនួន​នេះ ​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រឡាយ​មេ​ ដែល​ពិបាក​ក្នុង​ការ​បូម​ទឹក​ទៅ​ជួយ​សង្គ្រោះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១៥​ ខែ​កុម្ភៈ​នេះ។

លោក នួន គ្រឹះស្នា ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុនិយម ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ​ឆ្នាំ២០១៩​នេះ​ថា នៅ​ក្នុង​សង្កាត់​ស្រង៉ែ នៃ​ក្រុង​សៀមរាប​នេះ​ មាន​ស្រូវ​ប្រាំង​ប្រមាណ​ជា​ជាង ​១០០ហិកតា ​បាន​រង​គ្រោះ​ដោយសារ​ខ្វះ​ខាត​ទឹក ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លង​មកនេះ​ មន្ទីរ​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ធំៗ​បូម​ទឹក​ទៅ​ជួយ​សង្ក្រោះ ជាបន្ត​បន្ទាប់​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥​នេះ គឺ​ជួយ​សង្គ្រោះ​បាន​ប្រមាណ​ ៩០ភាគរយហើយ។

លោក​បន្ត​ថា ​ពេល​នេះ​ម៉ាស៊ីន​នៅ​តែ​បន្ត​ដំណើរការ​បូម​ទឹក​ ដើម្បី​ចែក​ចាយ​ឲ្យ​បាន​គ្រប់​គ្នា។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ អាជ្ញាធរ​ក៏​មិន​ទាន់​អាច​ជួយ​សង្គ្រោះ​ឲ្យ​បាន ​១០០ភាគរយ​ដែរ ព្រោះ​មាន​ស្រែ​ខ្លះ​នៅ​ឆ្ងាយ​ពី​ប្រឡាយ​ពេក​ ដែល​មិន​អាច​ឲ្យ​ទឹក​ទៅ​ដល់​បាន​។ លោក​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់ស្រែ​ ជួយ​បូម​ទឹក​បន្ត​ពី​ប្រឡាយ​មេ ទៅ​ដាក់​តាម​ស្រែ​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាង ណា​ ជួយ​សង្គ្រោះ​ស្រូវ​បាំ្រង​ឲ្យ​បាន​។

លោក ភួង សាវ័ន្ត មេភូមិ​ស្រង៉ែ បាន​ឲ្យ​ដឹង​ថា ស្រែប្រាំង​នៅ​ក្នុង​ភូមិ​របស់​លោក កន្លង​មក​មិន​ដែល​ជួប​ការ​ខ្វះ​ខាត​ទឹក​សម្រាប់​ស្រូវ​ប្រាំង​ដូច​ឆ្នាំ​នេះ​ទេ ព្រោះ​មាន​ទឹក​បារាយណ៍​ច្រើន​អាច​បង្ហូរ​មក​ស្រោចស្រព​បាន​គ្រប់គ្រាន់។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ទឹក​បារាយណ៍​គេ​ឲ្យ​មក​តិច ដែល​ធ្វើ​ឲ្យ​​ស្រូវ​បាំ្រង​នៅ​ក្នុង​ភូមិ​​ឆ្នាំ​នេះ ​ជួប​ការ​ខ្វះខាត​ទឹក៕

អត្ថបទ៖ លាភ.