ស្រីពៅ ទម្លាយ​ឲ្យ​ដឹង​ពី​តម្លៃ​ខ្លួន​ ក្នុង​ការ​ប្រកួត​ដំបូង​នៅ ONE Championship

  • 2019-02-15 11:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​កម្ពុជា នៅ ស្រីពៅ បាន​ព្រលយ​ប្រាប់​ថា ការ​ប្រកួត​លើក​ដំបូង​នៅស្ថាប័ន ONE Championship គឺ​នាង​ទទួល​បាន​តម្លៃ​ខ្លួន​ ខ្ទង់ ៣ពាន់​ដុល្លារ​អាមេរិក ពោល​គឺ​តម្លៃ​ខ្លួន​ខ្ពស់បំផុត បើធៀប​ការប្រកួត​កន្លងមក​របស់​នាង។

នៅ​ក្នុង​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន​ នៅទីក្រុង​បាងកក នាថ្ងៃទី១៥ ខែកុម្ភៈនេះ ស្រីពៅ បាន​ឲ្យដឹងថា ប្រាក់​ចំណូល​ពីការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​នេះ បាន​រួមចំណែក​ជួយ​ជីវភាព​របស់​គ្រួសារ​បានយ៉ាងច្រើន។

នៅ ស្រីពៅ ផ្ដល់បទសម្ភាសន៍ជាមួយ​អ្នក​កាសែត
ស្រីពៅ បានបន្ថែមថា កាលពី​ដើម​ឡើយ គ្រួសារ​របស់​នាង មានជីវភាព​លំបាក​យ៉ាប់យ៉ឺន​ខ្លាំងណាស់ តែក្រោយ​នាង​ចូល​ប្រឡូក​ក្នុង​វិស័យប្រដាល់​ រហូត​មានឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស ធ្វើ​ឲ្យ​ជីវភាព​ហាក់​ប្រសើរ​ជាងមុន។

សូមបញ្ជាក់ថា នៅ ស្រីពៅ ដែល​ជាកីឡាការិនី​មកពីក្លឹប Cambodian Top Team នឹង​ត្រូវ​ប្រកួត​ MMA ទល់​នឹង​​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ថៃ Rika Ishige នៅ​ក្នុង​កម្មវិធី ONE: CLASH OF LEGENDS នា​រាត្រី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ ការប្រកួត​ចាប់​ផ្ដើម​ពីម៉ោង ៧យប់​តទៅ (ស្រីពៅ ជាគូទី២) ដោយ​មាន​ផ្សាយ​បន្តផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក, YouTube និង App របស់ ONE Championship៕

អត្ថបទទាក់ទង៖ ឡៅ ចិត្រា សង្ឃឹមឈ្នះ ៧៥% ខណៈ​ស៊ុបភើលែក សង្ឃឹមឈ្នះ ៩០%

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;