កីឡាករថៃម្នាក់ទៀត ក្លាយ​ជា​ម្ចាស់​​ឈ្នះខ្សែក្រវាត់​ពិភពលោក​ នៅ ONE Championship

  • 2019-02-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់ថៃ Nong-O Gaiyanghadao បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ប្រដាល់​សេរី​​ពិភពលោករបស់​ ONE Championship ប្រភេទ​ទម្ងន់ Bantamweight ក្រោយយកឈ្នះ​អ្នកប្រដាល់​ចិន Han Zi Hao ក្នុង​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០១៩។

Nong-O ឈ្នះខ្សែក្រវាត់ពិភពលោក​របស់ ONE Championship (រូបភាព៖ ONE Championship)
ជ័យជម្នះ​នេះ ធ្វើ​ឲ្យ Nong-O ក្លាយជា​កីឡាករ​ថៃ​ទី៣ ដែល​បាន​ឈ្នះខ្សែ​ក្រវាត់​ពិភពលោក​នៅ ONE Championship ពោល​គឺ​បន្ទាប់​ពីកីឡាករ​ Sam-A Gaiyanghadao ឈ្នះខ្សែ​ក្រវាត់ប្រភេទ​ទម្ងន់ Flyweight និងកីឡាការិនី Stamp Fairtex ឈ្នះ​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់​ Atomweight។

លទ្ធផល​គូផ្សេងទៀត នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS រួមមាន​ដូចខាងក្រោម៖

  • កីឡាករ​ថៃ Kongsak P.K.Saenchaimuaythaigym ឈ្នះ​កីឡាកររុស្ស៊ី Alaverdi Ramazanov ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ (ប្រដាល់​សេរី)
កងសាក់ ដាល់​កីឡាករ​រុស្ស៊ី (រូបភាព៖ ONE Championship)
  • កីឡាករ​ជប៉ុន Shuya Kamikubo ឈ្នះ​កីឡាករ​កូរ៉េខាងត្បូង Dae Hwan Kim ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ (យុទ្ធគុន​ចម្រុះ)

  • កីឡាករ​នូវែលហ្សេឡង់ Mark Fairtex Abelardo ឈ្នះ​កីឡាករ​ជប៉ុន Daichi Takenaka ក្នុ​ងទឹក​ទី៣ (យុទ្ធគុន​ចម្រុះ)

  • កីឡាករ​ម៉ុងហ្គោលី Amarsanaa Tsogookhuu ឈ្នះកីឡាករ​ថៃ Shannon Wiratchai ដោយ​ពិន្ទុជា​ឯកច្ឆន្ទ (យុទគុន​ចម្រុះ)

  • កីឡាករថៃ Jo Nattawut ឈ្នះ​កីឡាករ​បារាំង Samy Sana ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ (ប្រដាល់​សេរី)

  • កីឡាការិនី​ហ្វីលីពីន Gina Iniong ឈ្នះ​ពិន្ទុ​កីឡា​ការិនី​ម៉ាឡេស៊ី Jihin Radzuan ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ (យុទ្ធគុន​ចម្រុះ)

  • កីឡាករ​ថៃ Superlek Kiatmoo9 ឈ្នះ​កីឡាករ​កម្ពុជា ឡៅ ចិត្រា ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ (ប្រដាល់​សេរី)

ស៊ុបភើលែក និងឡៅ ចិត្រា (រូបភាព៖ ONE Champoinship)
  • កីឡាករ​ថៃ Chamuaktong Fightermuaythai ឈ្នះ​កីឡាករ​អង់គ្លេស Charlie Peters ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ (ប្រដាល់​សេរី)

  • កីឡាករ​ជប៉ុន Yoshiki Nakahara ឈ្នះ​កីឡាករ​អាមេរិក Emilio Urrutia ក្នុង​ទឹក​ទី២ (យុទ្ធគុន​ចម្រុះ)

  • កីឡា​ការិនី​កម្ពុជា នៅ ស្រីពៅ ឈ្នះ​កីឡា​ការិនី​ថៃ Rika Ishige ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ (យុទ្ធគុន​ចម្រុះ)

នៅ ស្រីពៅ ដាល់​មុខ​ Rika (រូបភាព៖ ONE Championship)
  • កីឡាករ​ចិន Liu Peng Shuai ឈ្នះកីឡាករ​ឥណ្ឌូណេស៊ី Elipitua Siregar ក្នុង​ទឹកទី៣ (យុទ្ធគុន​ចម្រុះ)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;