បន្ទាប់​ពីចិត្រា និង​ស្រីពៅ នៅ​មាន​កីឡាករ​កម្ពុជា​ ២រូប​ទៀត បង្ហាញ​ខ្លួន​នៅ​សង្វៀន ONE សប្ដាហ៍នេះ

  • 2019-02-18 12:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពីឡៅ ចិត្រា និង​នៅ ស្រីពៅ បង្ហាញ​ខ្លួន​នៅ​ក្នុង​សង្វៀន​ ONE នៅ​ប្រទេសថៃ​កាលពីសប្ដាហ៍​មុនរួចមក កីឡាករ​កម្ពុជា​ ២រូបទៀត នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​សង្វៀន ONE Championship នៅ​ប្រទេស​សិង្ហបុរី គឺ​កីឡាករ​ខុន ស៊ីចាន់ និង​គង់ សំបូរ។

កីឡាករ​កម្ពុជា​ទាំង២រូបនេះ នឹង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នា​ថ្ងៃ​ស្រុក ទី២២ ខែកុម្ភៈខាងមុខនេះ។

ខុន ស៊ីចាន់ មកពីក្លឹប Phnom Penh MMA នឹង​ត្រូវ​ប្រកួត​យុទ្ធគុន​ចម្រុះ (MMA) ទល់​នឹង​កីឡាករមិន​ធ្លាប់​ចាញ់​របស់​ឥណ្ឌូណេស៊ី RUDY AGUSTIAN។ ស៊ីចាន់ ធ្លាប់ប្រកួត MMA ៥ដង (ឈ្នះ ៣ដង ចាញ់ ២ដង) ប៉ុន្តែ​ទើបប្រឡូក​នៅ ONE Championship តែ២ដងប៉ុណ្ណោះ (ឈ្នះ ១ ចាញ់ ១)។ ប្រកួត​ចុងក្រោយស៊ីចាន់ ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar ដោយ​ពិន្ទុ កាលពីខែមីនា ឆ្នាំ២០១៨។ ចំណែក​ Rudy Agustian ទើប​ប្រកួត​នៅ ONE ២ដងដែរ ប៉ុន្តែ​ឈ្នះទាំង២ ដង។ ប្រកួត​ចុងក្រោយ​កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កីឡាករ​រូបនេះ ឈ្នះកីឡាករ​បង់ក្លាដែស Asraful Islam ដោយ​ពិន្ទុ។

ខុន ស៊ីចាន់ ពេលប្រកួត​ឈ្នះ Riski Umar កាលពីឆ្នាំមុន (រូបភាព៖ ONE Championship)
ចំណែកកីឡាករ​គុនខ្មែរ គង់ សំបូរ នឹង​ត្រូវ​ប្រកួត​ប្រដាល់​សេរី​ ទល់​នឹង​កីឡាករ​ចិន Zhang Chenglong ដែល​មាន​រហស្សនាម​ថា ""Muay Thai Boy"។ គង់ សំបូរ ដែល​ហ្វឹកហាត់​នៅក្លឹប Kingdom Fight Gym ក្នុង​ខេត្ត​សៀមរាប មិន​ធ្លាប់​ប្រឡូក​ក្នុង​សង្វៀន​អន្តរជាតិ​ដ៏ធំដូច ONE នោះទេ ប៉ុន្តែ​កីឡាករ​រូបនេះ មានបទពិសោធន៍​ជោគជាំក្នុង​សង្វៀន​ក្នុងស្រុក។ ចំណែក​កីឡាករ​ចិន Zhang Chenglong ធ្លាប់ប្រឡូក​ក្នុង​សង្វៀន​អន្តរជាតិ​ច្រើន​គួរសម ជាពិសេស​គឺនៅក្នុង​សង្វៀន Glory។ កីឡាករ​នេះ មានប្រវត្តិប្រកួតឈ្នះ ៤៧ដង ចាញ់ ៨ដង និងស្មើ ម្ដង។
គង់ សំបូរ

គូទាំងអស់ នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;