ទស្សនា​វីដេអូ ចាន់ វឌ្ឍនាកា ក្លាយ​ជា Man of the Match លើកដំបូង​នៅក្លឹបម៉ាឡេស៊ី

  • 2019-02-18 01:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ស៊ុត​ចូល ១​គ្រាប់ និង​ Assist ១​គ្រាប់ រួម​ចំណែក​ជួយ​ឲ្យ​ក្លឹប​បាល់ទាត់ PKNS បំបាក់​ក្លឹប Selangor ដោយ​លទ្ធផល ៤-០ នៅ​សប្ដាហ៍​ទី៣ លីគ​កំពូល​ម៉ាឡេស៊ី កាលពី​ម្សិលមិញ។

វឌ្ឍនាកា ត្រូវ​បាន​ជ្រើសរើស​ជា Man of the Match ជា​លើក​ដំបូង សម្រាប់​ក្លឹប PKNS ហើយ​គ្រាប់​បាល់​យប់មិញ ជា​គ្រាប់​បាល់​ដំបូង​របស់​កីឡាករ​ដែល​មាន​ប្រភព​ពី​ខេត្ត​កំពត​រូបនេះ​ នៅ​លីគកំពូល​ម៉ាឡេស៊ី​។

ចាន់ វឌ្ឍនាកា ជា​អ្នក​លើក​បាល់​ជ្រុង ឲ្យ​មិត្តរួមក្រុម​តែត​បញ្ចូល​ទី គ្រាប់​បាល់​ដំបូង នៅ​នាទី២៨ និង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី​៣ ឲ្យ PKNS នៅ​នាទី​៧៩។

លទ្ធផល​នេះ ជួយ​ឲ្យ PKNS ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥ មាន​ចំនួន ៤​ពិន្ទុ ក្នុង​ ៣​ប្រកួត​។

ទស្សនា​វីដេអូ ខាង​ក្រោម​៖

វីដេអូសកម្មភាពលើទីលាន​របស់ ចាន់ វឌ្ឍនាកា៖

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;