កម្ពុជា កាន់តែ​មាន​ភាព​ងាយស្រួល និង​ចំណាយ​តិច ក្នុងការ​នាំ​អង្ករ​ទៅ EU តាម​រយៈ​ប្រព័ន្ធ​មួយ

  • 2019-02-18 03:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

ប្រព័ន្ធចុះ​បញ្ជី​អ្នក​នាំចេញ (Registered Exporter-REX System) នឹង​ជួយ​ពន្លឿន​ការ​នាំចេញ​អង្ករ​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប (EU) ដោយសារ​ប្រព័ន្ធ​នេះ មិន​តម្រូវ​ឱ្យមាន​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ(CO) ឬ​ឯកសារ​ពាក់ព័ន្ធ​ច្រើន ដែល​អាច​ជួយ​សន្សំ​ពេលវេលា និង​ថវិកា​សម្រាប់​វិស័យ​ឯកជន។ នេះបើ​តាមការ​គូស​បញ្ជាក់​របស់​លោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម នៅក្នុង​សិក្ខា​សាលា​ស្តីពី​ការ​អនុវត្ត​ប្រព័ន្ធ​ចុះ​បញ្ជី​អ្នក​នាំចេញ និងការ​អនុវត្ត​លេខកូដ​១០​ខ្ទង់ នៃ​ទំនិញ​អង្ករ​សម្រាប់​នាំចេញ​ទៅ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ។

លោក​បាន​ឱ្យដឹងថា REX System ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​ចាប់​តាំង​ពីថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៩។ បច្ចុប្បន្ន​តាម​រយៈ​ប្រព័ន្ធ​នេះ បាន​ធ្វើឱ្យ​ក្រុមហ៊ុន​នាំអង្ករ​កម្ពុជា​ចេញ​ទៅ​សហភាព​អឺរ៉ុប កាន់តែ​មានភាពងាយ​ស្រួល និង​ចំណាយ​ថវិកា​កាន់តែតិច ក្នុងការ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប។

នៅក្នុង​ឱកាស​នោះ លោក​អនុរដ្ឋលេខាធិការ ក៏បាន​អំពាវនាវ​ឱ្យ​សិក្ខាកាម ខិតខំ​ស្តាប់​ការ​ពន្យល់​របស់​ជំនាញការ​ជាតិ និង​អន្តរជាតិ ទាក់ទង​នីតិវិធី​ចុះ​ឈ្មោះ​ជាមួយ REX System និងការ​អនុវត្ត​លេខកូដ ១០​ខ្ទង់ សម្រាប់​អង្ករ​នាំចេញ​ទៅកាន់​ទីផ្សារអឺរ៉ុប ឱ្យបាន​ត្រឹមត្រូវ។ លោក​ ក៏បាន​សំណូមពរ​ផលិតករ និង​ពាណិជ្ជករ​ទាំងអស់ ចូលរួម​អនុវត្ត REX System ឱ្យបាន​គ្រប់ៗ​គ្នា​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ដោយ​សមធម៌។

សូម​បញ្ជាក់​ថា សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំ​ឡើងដោយ​ក្រសួង​ពាណិជ្ជកម្ម សហការ​ជាមួយ​កម្មវិធី​ខ្សែ​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC) ដើម្បី​ផ្សព្វផ្សាយ​ដល់​ផលិតករ ពាណិជ្ជករ និង​ក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប អំពី​នីតិវិធី​ចុះ​បញ្ជី​អ្នក​នាំចេញ (REX System) និង​អត្ថប្រយោជន៍​របស់​វា ព្រមទាំង​ការ​អនុវត្ត​លេខកូដ​ចំនួន ១០​ខ្ទង់ នៃ​ទំនិញ​អង្ករ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ EU នាពេល​ខាងមុខ៕

អត្ថបទ៖ សំភី

;