អ្នកតា​ចិន ចាប់ផ្ដើម​ប្រមូល​ផ្ដុំ​អង្រួន​រាជធានី​ភ្នំពេញ​ហើយ [បណ្តុំរូបភាព]

  • 2019-02-19 05:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុណ្យហែ​អ្នកតា​ចិន ដែលជា​ប្រពៃណី​បងប្អូន​ខ្មែរ​សែស្រឡាយ​ចិន ក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់ផ្ដើម​ហើយនៅព្រឹក​ថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៩។

លោក គា ឆែ សមាជិក​នៃ​គណៈ​កម្មការ​រៀបចំ​ពិធី​ហែ​អ្នក​តាចិន ប្រចាំ​តំបន់​ច្បារ​អំពៅ ដែលជា​តំបន់​ដ៏ធំ​លេចធ្លោ​ក្នុង​ចំណោម​តំបន់ ៣ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រារព្ធពិធី​នេះ បាន​ប្រាប់​ឲ្យ​ដឹងកាលពី​ពេល​កន្លងមក​ថា ពិធី​ហែអ្នកតា ជា​ទំនៀម​ទម្លាប់​ប្រចាំឆ្នាំ​របស់​បងប្អូន​សែ​ស្រឡាយ​ចិន។ ពិធីនេះ​កំណត់​ធ្វើឡើង​ក្រោយ​ចូលឆ្នាំ​ចិន​កន្លះ​ខែ។ លោក​ថា ពិធី​ហែអ្នកតា​ប្រារព្ធ​ឡើង ៣​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​១រោច​ខែ​ផល្គុន។

លោក គា ឆែ បន្ថែម​ថា ពិធីហែ​អ្នកតា​នៅ​ភ្នំពេញ កំណត់​ធ្វើ​នៅ​តំបន់ ៣​សំខាន់ៗ។ ថ្ងៃដំបូង​នេះ ជាការ​ដង្ហែ​អ្នកតា​របស់​សហគម​ន៍​អូរឫស្សី។ នៅថ្ងៃទី​២ជាក្បួន​អ្នកតា​ច្បារអំពៅ ចំណែក​ការដង្ហែ​អ្នកតា​នៅ​តំបន់​ចាក់អង្រែ នឹង​ចាប់ធ្វើ​ឡើង​នៅថ្ងៃ​ចុងក្រោយ​គេ។ នៅថ្ងៃចុងក្រោយ នៃ​ពិធីហែ​អ្នកតា ក៏នឹង​មានការ​ជួបជុំគ្នា​រវាង​ក្បួន​អ្នកតា​ទាំងមូល ក្នុង​រាជធានី​ភ្នំពេញ រួមនឹង​ក្រុង​តាខ្មៅ​ផងដែរ ដែលនឹង​ធ្វើឲ្យក្បួន​នេះ​អធិកអធម​ខ្លាំង នៅ​ចាក់​អង្រែ។

បន្ថែមលើនេះ លោកថា​នៅថ្ងៃចុង​ក្រោយ​នោះ ក៏នឹង​មាន​ពិធី​ចូលរូប​អ្នកតា​ផ្សេងៗ ដើម្បី​បង្ហាញ​នូវ​អំណាច​រឹទ្ធានុភាព។ លោក​ថា ការ​សម្ដែង​របស់​ក្រុម​អ្នកតាខ្លះ ក៏មាន​ភាពព្រឺព្រួច ដូចជា​ការ​ខាំភ្លើង ការយក​វត្ថុស្រួច ឬ​កាំបិត ចាក់សាច់ ចាក់មាត់ ហូរឈាម​ស្រោចស្រាល ជា​ដើម៕

សូម​ទស្សនាទិដ្ឋភាព​ដូចខាងក្រោម៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;