គ្រូ U22 កម្ពុជា​ថា ការ​ប្រកួត​បន្ទាប់​ជាមួយ​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី គ្មានអ្វី​គួរឱ្យ​បារម្ភ​ច្រើនទេ

  • 2019-02-19 05:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Felix គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​អាយុក្រោម ២២​ឆ្នាំ​ថ្លែង​​ថា ​លោក​មិន​មាន​ក្ដី​កង្វល់​ច្រើន​ទេ សម្រាប់​ការ​ប្រកួត​បន្ទាប់​ជា​មួយ​ក្រុម​ U22 មីយ៉ាន់ម៉ា ​នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ស្អែកនេះ ពី​ព្រោះ​​ក្រុមលោក​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុងសន្និសីទ​សារព័ត៌មាន​ក្រោយ​យក​ឈ្នះ U22 ម៉ាឡេស៊ី ក្នុង​លទ្ធផល ១-០ នៃ​ពាន AFF U22 Championship 2019 កាលពី​យប់មិញ។

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ជា​មួយ​កីឡាករ​២៣​នាក់​ដែល​សុទ្ធ​តែ​ល្អ​ៗ។ បើ​ទោះមាន​បញ្ហា​កីឡាករ​របួស​ខ្លះ​​មែន​ ប៉ុន្តែ​មិន​មាន​បញ្ហា​​អ្វី​ចោទ​ទេ​។

​លោក​យល់​ថា ក្រុម​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​ សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ ប៉ុន្តែ​លោក​ក៏​បាន​ទស្សនា​​ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ​​រួច​ហើយ​ដែរ​ ហើយ​លោក​ក៏​បាន​ត្រៀម​​ខ្លួន​រួច​ជា​ស្រេច​​ក្នុង​ការ​លេង​ជាមួយ​ក្រុម​ខ្លាំង។

ជាមួយនឹង​ជ័យជម្នះ​កាលពីយប់មិញ លោក​ Felix បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត​ និង​សង្ឃឹម​ថា ក្រុម​កម្ពុជា​ នឹង​អាច​រក្សា​ទម្រង់​លេង​បាន​ល្អ​នៅ​ប្រកួត​បន្ទាប់​។ ​ ​សូម​បញ្ជាក់ថា ក្រុម U22​កម្ពុជា ​​យក​បាន​៣​ពិន្ទុ​ហើយ​ក្នុង​ពូល​ B នៃ​ព្រឹត្តិការណ៍​ខាង​លើ​ ដូច្នេះ​គឺ​កំពុង​កាន់​កាប់​កំពូល​តារាង​បណ្ដោះអាសន្ន​ ស្រប​ពេល​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​មាន​ម្នាក់​១​ពិន្ទុ​បន្ទាប់​ពី​ស្មើ​គ្នា​១-១​៕

សូមទស្សនាទិដ្ឋភាពនៃការប្រកួតរវាង U22 កម្ពុជា និង U22 ម៉ាឡេស៊ី យប់មិញ នៅពហុកីឡដ្ឋាន​ជាតិ៖

ប្រភព៖ Sabay News អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;