រកឃើញ​សំបុក​ "ត្រយង​ចង្កំ​ ក​ ស" ៦សំបុក នៅ​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​ក្នុងខេត្ត​រតនគិរី

  • 2019-02-20 01:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​រដូវកាល​បន្តពូជ​ឆ្នាំ​២០១៨-២០១៩ គិតត្រឹម​ខែ​កុម្ភៈ ឆ្នាំ២០១៩​នេះ ក្រុម​ស្រាវជ្រាវ និង​ត្រួត​ពិនិត្យ​តាមដាន​សត្វព្រៃ របស់​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​កម្ពុជា ដែល​រួមមាន​មន្រ្តី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី បាន​រកឃើញ​នូវ​សំបុក​សត្វ​ត្រយង ចំកំកស បាន​ចំនួន ០៦​សំបុក​ហើយ។ នេះបើតាម​ការ​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​កម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៩។

ក្នុង​ចំណោម ០៦​សំបុក​សត្វ​ត្រយង​ចំកំកស ដែលត្រូវបាន​រកឃើញ និង​អង្កេត​តាមដាន មានកូន​សត្វត្រយងចំកំកស​ចំនួន​៦​ក្បាល បាន​ញាស់​ពី ៣​សំបុក ដែល​ក្នុងនោះ​មាន ២ក្បាល​ចេះហើរ​ជោគជ័យ។

សត្វ​ត្រយង​ចំកំកស ជា​ប្រភេទ​សត្វស្លាប​ទឹកមាឌ​ធំ ត្រូវ​បាន​ចាត់​ថ្នាក់ជា​ប្រភេទ​សត្វ​ដែល​កំពុង​ទទួល​រងគ្រោះ​ថ្នាក់​ជិត​ផុតពូជ​ជា​សកល នៅក្នុង​បញ្ជី​ក្រហម​របស់ អង្គការ IUCN៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;