ប្រធានាធិបតី​តៃវ៉ាន់ ប្រាប់​ឲ្យ​យោធា​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម

  • 2019-02-20 06:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ លោក​ស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ បាន​ថ្លែង​ថា លោកស្រី​កំពុង​ពង្រឹង​កម្លាំង​យោធា ដើម្បី​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​សង្គ្រាម​ដែល​មិន​ស្មើ​ភាព​មួយ ខណៈ​ក្រុង​ប៉េកាំង កំពុង​បង្កើន​សកម្មភាព​យោធា​ប្រឆាំង​នឹង​បំណង​ចង់​ប្រកាស​ផ្ដាច់​ខ្លួន​របស់​តៃវ៉ាន់​។

លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ ថ្លែងក្នុងកិច្ចសម្ភាសជាមួយ CNN ថ្មីៗនេះ (រូបថត៖ CNN)
ថ្លែងប្រាប់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន CNN លោកស្រី Tsai Ing-wen បាន​ថ្លែង​ដូច្នេះ​ថា៖ «ពួក​​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​គ្រប់​ពេល​វេលា» សម្រាប់​សង្គ្រាម​ដែល​មិន​ស្មើ​ភាព​នេះ។ លោកស្រី​បន្ត​ថា តៃវ៉ាន់​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ពី​ក្រុង​ប៉េកាំង ដែល​បង្ក​ការ​លំបាក​ដើម្បី​ការពារ​ឯករាជ្យ សន្តិសុខ វិបុលភាព និង ប្រជាធិបតេយ្យ​របស់​ខ្លួន​។

ថ្មី​ៗ​នេះ ចិន បាន​ដាក់​សម្ពាធ​លើ​តៃវ៉ាន់​ទាំង​ផ្នែក​ការ​ទូត និង​សេដ្ឋកិច្ច ដោយ​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ចំនួន​៥លើក និង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក H-6K ព្រមទាំង​យន្តហោះ​ស៊ើប​ការណ៍ ហោះ​ឆ្វែល​កោះ​មួយ​នេះ​។

កោះ​តៃវ៉ាន់ ដែល​មាន​ប្រជាជន​ប្រមាណ ២៣លាននាក់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១៣០​គីឡូម៉ែត្រ​ពី​ចិន​ដីគោក។ រដ្ឋាភិបាល​ក្រុង​ប៉ាកាំង របស់​លោក​ប្រធានាធិបតី ស៊ី ជិនពីង ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​គ្នា​តែ​មួយ ដោយ​នយោបាយ "ប្រទេស​មួយ ប្រព័ន្ធ​ពីរ"​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;