សញ្ញា​សម្គាល់​អ្វីខ្លះ ដែល​អាច​ឱ្យដឹង​ថា កង់​រថយន្ត​បែក ឬ​ធ្លាយ?

  • 2019-02-20 07:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

សញ្ញា​សម្គាល់​ដែលអាច​ឱ្យ​អ្នក​បើកបរ​រថយន្ត​ដឹងថា កង់​បែក ឬធ្លាយ​ រួមមាន៖

-សំឡេង៖ សំឡេង​ផ្ទុះ​ជា​សញ្ញា​ងាយ​សម្គាល់។

-រំញ័រ៖ បើរថយន្ត​ញ័រខ្លាំង អាច​ជាសញ្ញា​ថា​កង់មួយ​ត្រូវធ្លាយ។

-អារម្មណ៍៖ បើកបរ ឬកាច់ចង្កូត មាន​អារម្មណ៍​ថា​តឹងខ្លាំង ប្រហែល​ជាសញ្ញា​កង់​ណាមួយ ត្រូវធ្លាយ។

-បើកង់មុខបែក ឬធ្លាយ៖ នៅពេល​កង់​មុខ​មួយ​បែក ឬធ្លាយ អាច​ធ្វើឱ្យ​ចង្កូត​ទាញ​ទៅ​ខាងកង់​ដែល​បែក ឬធ្លាយ។

-បើកង់​ក្រោយ​បែក ឬធ្លាយ៖ នៅពេល​កង់ក្រោយ​មួយបែក ឬធ្លាយ អាច​ដឹង​ដោយ​ផ្នែកក្រោយ​របស់​រថយន្តរេ ទៅខាង​កង់​បែក ឬធ្លាយ។

ដើម្បី​ជៀសវាង​គ្រោះថ្នាក់ នៅពេល​កង់មុខមួយបែក ឬធ្លាយ អ្នក​បើកបរ​ត្រូវអនុវត្ត​ដូចខាងក្រោម៖

-ត្រូវ​ទប់​ចង្កូត​ដៃទាំង២ ឱ្យបាន​រឹងមាំ និង​កាច់​ឱ្យ​ត្រង់តាម​គន្លងផ្លូវ​របស់​អ្នក។

-ត្រូវ​ដកជើងចេញ​ពីឈ្នាន់ហ្គា ដើម្បី​បន្ថយ​ល្បឿន។

-មិនត្រូវ​ជាន់ហ្វ្រាំង​ខ្លាំង ដោយ​ជាន់ហ្វ្រាំង​ថ្នមៗ ឱ្យ​ស្មើ​រលូន ដើម្បី​ឈប់​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព៕

ប្រភព​៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទពេញនិយម