តំបន់​អង្គរ​ អាច​នឹង​ប្រឈម​បញ្ហា​កង្វះ​ទឹក​ នា​រដូវ​ប្រាំង​ឆ្នាំ​នេះ

  • 2019-02-20 07:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

យោង​លើ​ស្ថានភាព​ជាក់ស្ដែង​ដែល​ក្រុម​ការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​អង្កេត​ជា​ប្រចាំ​ឃើញ​ថា បរិមាណ​ទឹក​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត ក្រុង​អង្គរ​ធំ បារាយណ៍​ខាងជើង កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ខ្លាំង​ នា​រដូវ​ប្រាំង​ខាង​មុខ​។ នេះ​បើ​តាម​អត្ថបទ​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​រសៀល​ថ្ងៃ​ទី​២០​កុម្ភៈ​នេះ។

លោក ភឿន សុឃីម អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ខ្វះខាត​ទឹក​ដើម្បី​បញ្ជូល​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត ក្រុង​អង្គរ​ធំ និង​បារាយណ៍​ខាងជើង​នេះ គឺ​ដោយសារ​នាយកដ្ឋាន​ទឹក ​បាន​បើកទ្វារ​ទឹក​ដើម្បី​បញ្ជូល​ទឹក​ទៅ​ស្ទឹង​ព្រះ​ស្រុក​ សម្រាប់​ស្រោចស្រព​ស្រែ​ប្រជាពលរដ្ឋ​ចំនួន​ ៣០០​ហិចតា​ ចំនួន​ពីរ​លើក។ គឺ​លើក​ទី​១ រយៈ​ពេល​ពីរ​សប្តាហ៍ និង​លើក​ទី២ រយៈ​ពេល​មួយ​សប្តាហ៍​ ចេញ​ពី​ប្រឡាយ​ស្តុក​ទឹក​បម្រុង​សម្រាប់​បញ្ជូល​ទៅ​ក្នុង​បារាយណ៍​ខាងជើង កសិន្ធុ​ក្រុង​អង្គរធំ កសិន្ធុ​ប្រាសាទ​អង្គរវត្ត។ ម្យ៉ាង​វិញ​ទៀត បច្ចុប្បន្ន​ប្រឡាយ​ស្តុក​ទឹក​បម្រុង​ ក៏​ពុំ​មាន​ទឹក​ទេ ដោយសារ​បរិមាណ​ទឹក​ស្ទឹង​សៀមរាប​ដែល​ហូរ​ពី​ភ្នំ​គូលែន​តិច​តួច​ពេក ហើយ ក្រុម​ការងារ​ក៏​បាន​ចែក​ទឹក​មួយ​ផ្នែក​មក​ក្រុង​សៀមរាប​ផងដែរ​។

លោក​បញ្ជាក់​ថា បើ​ធៀប​នឹង​ឆ្នាំ​មុន កម្ពស់​ទឹក​បច្ចុប្បន្ន​នៅ​បារាយណ៍​ខាងជើង​ មាន​កម្រិត​ទាប​ជាង ០,៨ម៉ែត្រ (ប្រហែល​ជា ២,៦លាន​ម៉ែត្រ​គូប) កសិន្ធុ​ក្រុង​អង្គរ​ធំ​ទាប​ជាង​ ០,៩៣ម៉ែត្រ (៦៥​ម៉ឺន​ម៉ែត្រ​គូប) និង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត​ទាប​ជាង ០,៤ម៉ែត្រ (៣៨​ម៉ឺន​ម៉ែត្រ​គូប)។ ជា​សរុប​បាន​បាត់បង់​ទឹក​ប្រហែល​ជា ៣,៦៣​លាន​ម៉ែត្រ​គូប ដែល​នេះ​ជា​ចំណុច​ក្រុម​ការងារ​កំពុង​យក​ចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​រក្សា​ទឹក​ក្នុង​អាង​ស្តុក​ទឹក​ទាំងនេះ​។ ទោះជា​យ៉ាងណា ការ​គ្រប់គ្រង​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ នឹង​ពុំ​មាន​បញ្ហា​ឡើយ​។

ពេលនេះ ក្រុម​ការងារ​កំពុង​មមាញឹក​ក្នុង​ការ​ស្តារ​ប្រឡាយ​ និង​បិទទ្វារ​ទឹក​ពី​ស្ទឹង​សៀមរាប​ ដើម្បី​បញ្ជូល​ទឹក​ទៅ​ក្នុង​កសិន្ធុ​ក្រុង​អង្គរ​ធំ ប្រាសាទ​អង្គរវត្ត ជៀសវាង​រីង​ស្ងួត​ នា​ពេល​ខាងមុខ​នេះ​។ ក្នុង​នោះ​ដែរ អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បិទ​ទំនប់​កាត់​ប្រឡាយ​ស្ទាក់​ទឹក​សម្រាប់​ទុក​ប្រើប្រាស់ ឲ្យ​បើក​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​បញ្ជូល​ទឹក​ ទៅ​ក្នុង​កសិន្ធុ​ប្រាសាទ​នៅ​ក្នុង​តំបន់​អង្គរ​៕

រូបថត៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទ៖ លាភ.