Juventus រងបរាជ័យ ខណៈ Ronaldo និយាយ​ពាក្យ​មួយ​ឃ្លា​ទៅ At. Madrid

  • 2019-02-21 01:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Juventus បាន​ទទួល​បរាជ័យ ក្រោម​ថ្វី​ជើង​ក្លឹប Atletico Madrid ដោយ​លទ្ធផល ២-០ នៅ​ជើង​ទី១ វគ្គ​១៦ក្រុម​ចុងក្រោយ ​ពានរង្វាន់ UEFA Champions League កាលពី​យប់មិញ។ ក្រោយ​ចប់​ការ​ប្រកួត ខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញ​កាយវិការ​មួយ ​ប្រាប់​ទៅ​កាន់​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន Wanda Metripolitano របស់ At. Madrid ​។

At. Madrid ធ្វើការ​នាំមុខ​ក្រុម​ភ្ញៀវ Juventus ពី​កីឡាករ Jose Gimenez និង Diego Godin ខណៈ Ronaldo ត្រឡប់​មក​កាន់​ទឹកដី​អេស្ប៉ាញ​សាជាថ្មី បន្ទាប់ពី​ផ្លាស់​ពី​ក្លឹប Real Madrid ។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ បាន​បង្ហាញ​កាយវិការ​ថា ខ្លួន​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ៥​សម័យ ឯ At. Madrid ​សូន្យ។

«ខ្ញុំ​មាន​ពាន Champions League ៥, ពួក​អ្នក (Atletico) មាន​សូន្យ»។ Ronaldo និយាយ​ទៅ​កាន់​អ្នកគាំទ្រ​របស់​ម្ចាស់ផ្ទះ​។

Ronaldo ដែល​មាន​វ័យ ៣៤​ឆ្នាំ ធ្លាប់​ឈ្នះ Champions League ១​សម័យ ជាមួយ​ក្លឹប Manchester United កាលពី​ឆ្នាំ​២០០៨ និង ឈ្នះ ៤​សម័យ​ទៀត ជាមួយ Real Madrid ក្នុង​នោះ ឈ្នះ​ ២ដង​នៅ​វគ្គផ្តាច់ព្រ័ត្រ ទល់នឹង​ At. Madrid នៅ​ឆ្នាំ​២០១៤ និង ២០១៦។

សូម​បញ្ជាក់​ថា Ronaldo ក៏​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ នៅ Champions League ផង​ដែរ ដោយ​មាន ១២១ ​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;