ទិដ្ឋភាព​ ខុន ស៊ីចាន់ និង​គង់ សំបូរ ហ្វឹកហាត់​នៅសិង្ហបុរី ត្រៀម​យកជ័យនៅ​សង្វៀន​ ONE

  • 2019-02-21 13:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​កម្ពុជា ខុន ស៊ីចាន់ និង គង់ សំបូរ នឹង​ត្រូវ​ឡើង​សង្វៀន ONE Championship នា​ថ្ងៃ​ទី២២ ខែកុម្ភៈ​ នៅ​ប្រទេស​​សិង្ហបុរី ក្នុង​ព្រឹត្តិការណ៍ ONE: CALL OF GREATNESS។ ស៊ីចាន់ នឹង​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ក្នុង​វិញ្ញាសា​យុទ្ធគុនចម្រុះ MMA ចំណែកសំបូរ តតាំង​នឹង​កីឡាករ​ចិន Zhang Chenglong ក្នុង​វិញ្ញសា​ប្រដាល់ Kickboxing (ស្រដៀង​គុនខ្មែរ តែអត់ប្រើកែង)។

១ថ្ងៃ​​មុនការប្រកួត​នេះ​មកដល់ ពោល​គឺ​នៅថ្ងៃទី២១ ខែកុម្ភៈ​នេះ កីឡាករ​ទាំង២ បាន​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ នៅ​ក្លឹប​ប្រដាល់ Juggernaut Fight Club ក្នុង​ប្រទេស​សិង្ហបុរី។ ស៊ីចាន់ បានហ្វឹកហាត់​ក្បាច់​ក្លេ ជាមួយគ្រូបង្វឹក​ក្លឹប Phnom Penh MMA លោក Alan Mccune ខណៈ​សំបូរ ហ្វឹកហាត់​ពង្រឹងក្បាច់​ប្រដាល់ ជាមួយ​លោកគ្រូ ជា រិទ្ធ នៃក្លឹប​អាណាចក្រ​ប្រយុទ្ធ ឬ Kingdom Fight Gym។

[ខ្លីៗ] សូម​ផ្ដិត​យកទិដ្ឋភាព​នៃ​ការ​ហ្វឹកហាត់​នោះ មក​បង្ហាញ​ជូនប្រិយមិត្ត​ដូចខាងក្រោម៖

ខុន ស៊ីចាន់ ហ្វឹកហាត់​ជាមួយលោក Alan Mccune
ខុន ស៊ីចាន់ ហ្វឹកហាត់ជាមួយលោក Alan Mccune
ខុន ស៊ីចាន់ ហ្វឹកហាត់​ក្បាច់ក្លេ
ខុន ស៊ីចាន់ ហ្វឹកហាត់ក្បាច់ក្លេ
គង់ សំបូរ ហ្វឹកហាត់​ជាមួយលោកគ្រូ ជា រិទ្ធ
គង់ សំបូរ ហ្វឹកហាត់​ជាមួយលោកគ្រូ ជា​ រិទ្ធ
គង់ សំបូរ ហ្វឹកហាត់ជាមួយលោកគ្រូ ជា រិទ្ធ
គង់ សំបូរ ហ្វឹកហាត់ជាមួយលោកគ្រូ ជា រិទ្ធ
ខុន ស៊ីចាន់ និងគង់ សំបូរ
លោក Alan Mccune គ្រូបង្វឹក ខុន ស៊ីចាន់ និងជាម្ចាស់ក្លឹប Phnom Penh MMA
លោក ជា រិទ្ធ គ្រូបង្វឹករបស់គង់ សំបូរ នៅក្លឹប Kingdom Fight Gym
លោក Kwok Leung Tsang ម្ចាស់​ក្លឹប Kingdom Fight Gym ខេត្តសៀមរាប
លោកគ្រូ Alan Mccune និងកីឡាករខុន ស៊ីចាន់
លោក Kwok Leung Tsang, កីឡាករគង់ សំបូរ និងលោកគ្រូ ជា រិទ្ធ
ខុន ស៊ីចាន់, គង់ សំបូរ និង​ក្រុមគ្រូបង្វឹក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;