ប្រកួត​ កម្ពុជា-ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី-មីយ៉ាន់ម៉ា មាន​១គូ លេង​នៅ​កីឡដ្ឋាន​ RSN

  • 2019-02-22 01:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ចុងក្រោយ នៃ​ពូល B ពាន​រង្វាន់ AFF U22 Championship 2019 នា​ល្ងាច​នេះ មាន​២គូ ដែល​នឹង​ធ្វើ​ការ​ប្រកួត​ដំណាល​គ្នា និង​ជា​ការ​សម្រេច​ជោគ​វាសនា របស់​ក្រុម ៣ គឺ ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា ក្នុង​ការ​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ២ ​ប្រចាំ​ពូល​នេះ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ ខណៈ កម្ពុជា បាន​ឈរ​នៅ​លេខ​១ រួច​ជា​ស្រេច​។

កត្តា​នេះ តម្រូវ​ឲ្យ​ការ​ប្រកួត​ទាំង​២គូ ត្រូវ​ធ្វើ​នៅ​ម៉ោង​ដំណាល​គ្នា ពោល​គឺ​ម៉ោង ៦:៣០ នាទី​ល្ងាច ដោយ កម្ពុជា ប៉ះ ​ឥណ្ឌូណេស៊ី ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ស្រប​ពេល​ដែល​ ​មីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ី ប្រព្រឹត្ត​ទៅ​នា​កីឡដ្ឋាន RSN របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​។

បច្ចុប្បន្ន កម្ពុជា បាន​កក់​កៅ​អី​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ រួច​ជា​ស្រេច ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ចំណែក ឥណ្ឌូណេស៊ី ឈរ​នៅ​លេខ​២ បណ្ដោះ​អាសន្ន មាន ២​ពិន្ទុ ម៉ាឡេស៊ី ឈរ​លេខ​៣ មាន ១​ពិន្ទុ និង​ មីយ៉ាន់ម៉ា ឈរ​លេខ​៤ មាន ១​ពិន្ទុ។ យ៉ាង​ណា​មិញ ម៉ាឡេស៊ី មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង មីយ៉ាន់ម៉ា ១​គ្រាប់​៕

ក្រុម U22 មីយ៉ាន់ម៉ា
ក្រុម U22 ម៉ាឡេស៊ី

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;