រក​ឃើញ​មូលហេតុ ដែល​ប្រជាជន​សិង្ហបុរី គោរព​ច្បាប់​ចរាចរណ៍​បំផុត

  • 2019-02-22 02:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិង្ហបុរី អាច​ចាត់​ទុក​ជា​ប្រទេស​មួយ ដែល​ប្រជាជន​មាន​ការ​គោរព​បំផុត​នូវ​ច្បាប់​ចរាចរណ៍ នៅ​អាស៊ីអាគ្នេយ៍ ហើយ​ម្យ៉ាងទៀត ដោយសារ​កត្តា​ប្រាក់​ផាក​ពិន័យ​ដ៏​ច្រើន ក៏​ជំរុញ​ឲ្យ​ពួកគេ​មិន​ហ៊ាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ផង​ដែរ។ ជាក់​ស្ដែង ចាប់ពី​ខែ​មេសា​ខាងមុខ​នេះ សិង្ហបុរី នឹង​ដំឡើង​ថ្លៃ​ផាក​ពិន័យ ចំពោះ​អ្នក​បើកបរ​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​។

បើ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ ការ​ពិន័យ​មួយ​ចំនួន​ចំពោះ​អ្នក​បើកបរ​​ដែល​ល្មើស​ច្បាប់​ មាន​ដូច​ខាង​ក្រោម៖

មិន​គោរព​ភ្លើង​ក្រហម៖ ផាក​ពិន័យ ២០០​ដុល្លារ​សិង្ហបុរី ដល់ ៥០០​ដុល្លារ​សិង្ហបុរី (ជិត ១៥០​ដុល្លារ​អាមេរិក ដល់​ជិត ៣៧០​ដុល្លារ​អាមេរិក) អាស្រ័យ​លើ​ប្រភេទ​យានយន្ត​។

  • បើកបរ​មិន​ពាក់​ខ្សែ​ក្រវាត់៖ ពិន័យ​ជិត ៩០​ដុល្លារ​អាមេរិក ដល់​ជិត ១៥០​ដុល្លារ​អាមេរិក អាស្រ័យ​លើ​ប្រភេទ​យានយន្ត​។

  • បើក​ឆ្លង​គំនូស​ឆ្នូត​ស ២៖ ផាក​ពិន័យ​ពី ៩៥​ដុល្លារ​អាមេរិក ដល់​ជិត ១៥០​ដុល្លារ​អាមេរិក អាស្រ័យ​លើ​ប្រភេទ​យានយន្ត​។

  • បត់​អក្សរ U ខុស​ច្បាប់៖ ពិន័យ​ពី​ជាង ៥០​ដុល្លារ​អាមេរិក ដល់​ជាង ១១០​ដុល្លារ​អាមេរិក​។

  • បើកបរ​ដោយ​គ្មាន​ការ​យោគយល់ គិតគូរ​អ្នក​ដទៃ​ដែល​ប្រើប្រាស់​ផ្លូវ​៖ ផាក​ពិន័យ​ពី ១២៥​ដុល្លារ​អាមេរិក ដល់ ២៩៥ ដុល្លារ​អាមេរិក​។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​កិច្ចការ​ផ្ទៃ​ក្នុង​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី២១ កុម្ភៈ បាន​ឲ្យដឹង​ថា ការ​ដំឡើង​ថ្លៃ​ផាក​ពិន័យ​នេះ គឺ​ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍ និង​កាត់​បន្ថយ​ការ​ល្មើស​ច្បាប់ ដោយ​អ្នកបើកបរ​ដែល​មិន​មាន​ទំនួល​ខុស​ត្រូវ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;