សមត្ថកិច្ច ដុត​បំផ្លាញ​សាប៊ូ​លាង​ខ្លួន​ម៉ាក SUNNY ក្លែងក្លាយ

  • 2019-02-22 07:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល មន្ត្រី​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន បានដុត​បំផ្លាញ​ចោល​សម្ភារៈ​វត្ថុតាង​សាប៊ូលាង​ខ្លួនម៉ាក SUNNY ក្លែងក្លាយ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿង​សម្អាង​ខុសច្បាប់ សរុប​ចំនួន ១៤​មុខ ប្រហែល ៨​តោន កាលពី​រសៀល​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។

ការដុត​បំផ្លាញ​នេះ គឺ​អនុវត្តតាម​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

សូម​ជម្រាប​ថា ​សម្ភារ​វត្ថុតាង សាប៊ូ​លាងខ្លួនម៉ាក SUNNY ក្លែងក្លាយ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿង​សម្អាង​ខុសច្បាប់​នេះ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៨ នៅចំណុច​ឃ្លាំង​លេខ៨៧ ផ្លូវ​បេតុង ភូមិ​ជ្រៃកោង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;