កាសែត​វៀតណាម៖ អាជីវកម្ម​វៀតណាម​ជាង​៥០០ ឈ្នះ​ពាន​រង្វាន់​ ទំនិញ​គុណភាព​ខ្ពស់​

  • 2019-02-22 08:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សារព័ត៌មាន Vietnam News ចុះផ្សាយ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ឲ្យដឹង​ថា ​អាជីវកម្ម​វៀតណាម​ចំនួន ៥៤២ បាន​ឈ្នះ​ពាន​រង្វាន់​ទំនិញ​ដែល​មាន​គុណភាព​ខ្ពស់​ប្រចាំឆ្នាំ​ ក្នុង​ពិធី​មួយ​នៅ​ក្រុង​ហូជីមិញ​។

Vietnam News ឲ្យ​ដឹង​ថា អាជីវកម្ម​ទាំងនោះ ធ្វើ​ផលិតផល​ដូចជា ទឹក​ជ្រលក់ គ្រឿង​ទេស ម្ហូបអាហារ ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង គ្រឿង​កែ​សម្ផស្ស គ្រឿង​អលង្ការ ឧបករណ៍​ប្រើប្រាស់​ក្នុង​លំនៅឋាន និង​ផលិតផល​ទឹក​ដោះគោ កសិកម្ម ឱសថ ព្រមទាំង​អាហារ​ស្ងួត​ អាហារ​ងាយ​ចម្អិន​ជាដើម​។

ប្រភព​បន្ត​ថា ពិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​សមាគមជំនួញ​ផលិតផល​វៀតណាម​ដែល​មាន​គុណភាព​ខ្ពស់ ក្រោម​អធីបតី​ភាព​ថ្នាក់​ដឹកនាំ​នានា​របស់​វៀតណាម​ ដោយ​នេះ​ជា​ការ​ប្រារព្ធ​ពិធី​លើក​ទី​២៣​។

ពាន​រង្វាន់​ផ្ដល់​ជូន អាស្រ័យ​លើ​ការ​ស្ទង់​មតិ​ដោយ​ការ​សម្ភាស​ ប្រជាជន ១២០០០​គ្រួសារ និង​អ្នក​លក់ ៥៤០០​នាក់ នៅ​ក្នុង​ខេត្ត​ ក្រុង សំខាន់ៗ​ចំនួន ១២ ព្រម​ទាំង​ការ​ស្ទង់មតិ​អន​ឡាញ ដោយ App ដែល​ទទួល​បាន​ការ​ឆ្លើយតប​ប្រហែល​ ៤០០០​ ដង​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;