អ៊ីស្រាអែល ឯកភាព​នឹង​មហា​យក្ស​ឥណ្ឌា​ លក់​ដ្រូនតម្លៃ​ ៥០០​លាន​ដុល្លារ

  • 2019-02-25 03:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន (Israel Aerospace Industries) របស់​ប្រទេស​អ៊ីស្រាអែល បាន​យល់ព្រម​​លក់​យន្តហោះ​ដ្រូន ប្រភេទ Heron ចំនួន ៥០​គ្រឿង ទៅ​ឲ្យ​ក្រសួង​ការពារ​ជាតិ​ប្រទេស​ឥណ្ឌា ក្នុង​ទឹក​ប្រាក់​ជាង ៥០០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Yedioth Ahronoth កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ដ្រូន Heron ជា​ប្រភេទ ដ្រូន​ដឹក​ទំនិញ​ដែល​អាច​ផ្ទុក​ដល់ ៤៧០​គីឡូក្រាម មាន​សមត្ថភាព​ហោះហើរ​ជាង ៤៥​ម៉ោង កម្ពស់ ៣៥០០០​ហ្វ៊ីត (១០,៦គីឡូម៉ែត្រពីដី)។ វា​អាច​ហោះ​បាន​ចម្ងាយ ៣៥០​គីឡូម៉ែត្រ។ Heron មាន​ទទឹង ១៦,៦ម៉ែត្រ និង​បណ្ដោយ ៨,៥​ម៉ែត្រ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន Heron ត្រូវ​បាន​ប្រទេស​អ៊ីស្រាអែល ប្រើប្រាស់​ក្នុង​បេសកកម្ម​ឈ្លបការណ៍។ ប្រទេស​ដែល​កំពុង​ប្រើប្រាស់​ Heron មាន​ដូចជា បារាំង តួកគី កាណាដា ​អូស្ត្រាលី និង​ម៉ារ៉ុក។

ក្រុមហ៊ុន Israel Aerospace Industries ជា​របស់​រដ្ឋ​អ៊ីស្រាអែល​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពីឆ្នាំ​១៩៥៣​។ ក្រុមហ៊ុន​នេះ ល្បី​ខាង​ផ្គត់ផ្គង់​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សម្រាប់​ធ្វើ​សង្គ្រាម​លើ​គោក អាកាស ទឹក អវកាស​ និង​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;