អាជ្ញាធរ​ជាតិអប្សរា​ កំពុង​រូតរះ​បញ្ចូល​ទឹក ទៅ​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត

  • 2019-02-25 09:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​ប្រមូល​ទឹក​ដែល​ហូរ​បន្តិច​បន្តួច​បញ្ចូល​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត ដើម្បី​ធានា​ឲ្យ​បរិមាណ​ទឹក​គ្រប់គ្រាន់ ​ក្នុង​ការ​រក្សា​លំនឹង​ប្រាសាទ ក៏ដូចជា​សោភ័ណភាព​ប្រាសាទ​អង្គរវត្ត​។

បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ទឹក​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​កិច្ចការ​អភិរក្ស​ប្រាសាទ​ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ បើ​ទោះ​បី​ជា​អាច​ប្រឈម​នឹង​ ការ​ខ្វះខាត​ទឹក​ដោយ​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្ដី​ ក៏​អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​ត្រូវ​រក្សា​ទឹក​ឲ្យ​មាន​គ្រប់គ្រាន់​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត​។

សូម​បញ្ជាក់​ថា ទឹក​នៅ​កសិន្ធុ​ប្រាសាទ​អង្គរវត្ត​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​ឆ្នាំ​មុន​ៗ ដោយ​កត្តា​អាកាសធាតុ​ និង​ការ​ចែកចាយ​ទឹក​ ដើម្បី​សង្គ្រោះ​ស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ។ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​នៅ​តាម​បណ្ដោយ​ស្ទឹង​សៀមរាប ក៏​ដូច​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មេត្តា​ប្រើ​ទឹក​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​សន្សំ​សំចៃ​៕

រូបថត៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;