ឥណ្ឌូណេស៊ី លើក​ពាន AFF U22 នៅ​ទឹកដី​កម្ពុជា

  • 2019-02-27 01:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌូណេស៊ី បាន​ក្លាយ​ជាម្ចាស់​ជើងឯក​នៃ​ពានរង្វាន់ AFF U22 LG CUP 2019 ដែល​ធ្វើឡើង​នៅ​កម្ពុជា ក្រោយ​យក​ឈ្នះ​ថៃ ក្នុង​លទ្ធផល ២-១ នៅ​វគ្គផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ។

លទ្ធផល​នេះ ធ្វើឱ្យ​ក្រុមថៃ មិនអាច​ការពារ​តំណែង​ជើងឯក​ចាស់​របស់ខ្លួន​បានឡើយ ពោលគឺ​បាន​ត្រឹម​ជើងឯក​រង​ ខណៈ​វៀតណាម ទទួល​ចំណាត់ថ្នាក់​លេខ៣ និង​ម្ចាស់ផ្ទះ​កម្ពុជា លេខ៤ ហើយក៏​ទទួលបាន​ពាន Fair Play ផងដែរ។

សូម​បញ្ជាក់​ថា ការប្រកួត​ក្នុងពានរង្វាន់នេះ ធ្វើឡើង​ពីថ្ងៃទី១៧ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលមាន​ប្រទេស​ចូលរួម​ចំនួន៨។  សរុប​ការ​ប្រកួត​ទាំង​អស់ចំនួន១៦​ប្រកួត​ និង​មាន​គ្រាប់​បាល់​ធ្លាយ​សំណាញ់​គ្នា​ចំនួន២៩​គ្រាប់។ កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​មាន​៣​នាក់​គឺ​កីឡាករ​ឥណ្ឌូណេស៊ី Marinus Wanewar កីឡាករថៃ Saringkan Promsupa និង​កីឡាករ​វៀតណាម Trần Danh Trung ​ដែល​ម្នាក់​ៗ​រក​បាន​៣​គ្រាប់​ដូច​គ្នា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;