ក្រសួង​អប់រំ បង្ហាញ​មុខវិជ្ជា​សម្រាប់​ប្រឡង​បាក់ឌុប​ឆ្នាំ២០១៩

  • 2019-02-27 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញសេចក្តីណែនាំ​ស្តីពី​ការរៀបចំ​ និង​ការប្រព្រឹត្ត​ទៅនៃការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា២០១៨-២០១៩ ដោយ​ក្នុងនោះបាន​បង្ហាញ​នូវ​វិញ្ញា ថេរវេលា និង​របប​ពិន្ទុ​នៃការប្រឡង​ដូចខាងក្រោម៖

-វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត

១. មុខ​វិជ្ជាជម្រើស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

២. ជីវវិទ្យា រយៈពេល​ ៩០​នាទី ពិន្ទុ​ពី ០ ដល់​ ៧៥​

៣. គីមី​វិទ្យា រយៈពេល​ ៩០​នាទី ពិន្ទុពី ០ ដល់ ៧៥

៤. ភាសាបរទេស រយៈពេល​ ៦០នាទី ពិន្ទុពី ០ ដល់ ៥០

៥. អក្សរសាស្រ្ត​ខ្មែរ រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៦. រូប​វិទ្យា រយៈពេល​ ៩០​នាទី ពិន្ទុពី ០ ដល់ ៧៥

៧. គណិត​វិទ្យា រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥។

ចំពោះ​មុខវិជ្ជា​ជម្រើស ត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុងចំណោម​ភូមិវិទ្យា ប្រវត្តិ​វិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និង​ផែនដី និង​បរិស្ថាន​វិទ្យា។ ដោយ​ឡែក​មុខវិជ្ជា​ភាសាបរទេស​ដែល​ជាវិញ្ញាសា​តាម​ស្ម័គ្រ ត្រូវ​យកផល​សង​នៃ​ពិន្ទុ​ដែល​សិស្ស​ធ្វើបាន​ដកនឹង ២៥។

-វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម

១. មុខ​វិជ្ជាជម្រើស រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

២. ប្រវត្តិ​វិទ្យា រយៈពេល​ ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៣. ភូមិ​វិទ្យា រយៈពេល​ ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៤. ភាសាបរទេស រយៈពេល​ ៦០នាទី ពិន្ទុពី ០ ដល់ ៥០

៥. គណិត​វិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៦. សីលធម៌-ពលរដ្ឋវិទ្យា រយៈពេល​ ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៧. អក្សរសាស្រ្ត​ខ្មែរ រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥។

ចំពោះ​មុខ​វិជ្ជាជម្រើស ត្រូវ​ជ្រើសរើស​មួយ​មុខ​វិជ្ជា​ក្នុង​ចំណោម​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដី និង​បរិស្ថាន​វិទ្យា។ ដោយ​ឡែក​មុខវិជ្ជា​ភាសាបរទេស​ដែល​ជាវិញ្ញាសាតាមស្ម័គ្រ ត្រូវ​យក​ផលសងនៃ​ពិន្ទុ​ដែល​សិស្ស​ធ្វើបានដកនឹង​ ២៥។

ចំពោះ​មុខ​វិជ្ជា​ជម្រើស​ទាំង​ថ្នាក់​វិទ្យាសាស្រ្ត និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម ក្រសួង​នឹង​ជូនដំណឹង​អំពី​មុខវិជ្ជា​ដែល​ក្រសួង​បាន​ជ្រើសរើស​ធ្វើជា​វិញ្ញាសាប្រឡង​ យ៉ាងយូរ ៤៥​ថ្ងៃ មុន​សម័យ​ប្រឡង៕

រូបថត៖ ប្រឡងបាក់ឌុបឆ្នាំ២០១៨

អត្ថបទ៖ សំភី

អត្ថបទថ្មី
;