ផ្កាយរណប​ប្រទេស​អាស៊ាន​មួយ បាន​ជិះ​លើ​គ្រាប់​រ៉ុកកែត​របស់ ​SpaceX

  • 2019-02-27 06:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្កាយរណប​ចែកចាយ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Pasifik Satelit Nusantara (PSN) នៅ​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ត្រូវ​បាន​បំពាក់​លើ​គ្រាប់​រ៉ុកកែត​របស់​ក្រុមហ៊ុន SpaceX ដែល​ត្រូវ​បាន​បាញ់​បង្ហោះ ពី​រដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លង​ទៅ​។

ផ្កាយ​រណប​ដែល​ត្រូវ​បាន​បំពាក់​លើ​គ្រាប់​រ៉ុកកែត​របស់​ក្រុមហ៊ុន​អវកាស​អាមេរិក​នេះ ជា​ផ្កាយរណប​ទី៦ របស់​ឥណ្ឌូណេស៊ី ដែល​មាន​សមត្ថភាព​បំផុត ដើម្បី​តភ្ជាប់​ផ្នែក​ជីឌីថល​នៅ​ក្នុង​ប្រទេស​ឥណ្ឌណេស៊ី ព្រមទាំង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​នៅ​ក្រៅ​កោះ​ចាវា​។

ផ្កាយរណប​នេះ ស្ថិត​ក្រោម​គម្រោង​ដែល​មាន​តម្លៃ ២៣០​លាន​ដុល្លារ​អាមេរិក ដែល​ទទួល​បាន​ពី​មូលនិធិ​ផ្ទាល់​របស់ PSN ចំនួន ៣០% និង​ ទីភ្នាក់ងារ​ឥណទាន​នាំចេញ Export Development Canada របស់​ប្រទេស​កាណាដា ចំនួន ​៧០%។

ជាមួយ​ផ្កាយ​រណប​របស់​ឥណ្ឌូណេស៊ី គ្រាប់​រ៉ុកកែត​របស់ SpaceX ដែល​ជា​ក្រុមហ៊ុន​ឯកជន​អាមេរិក ក៏​បាន​បំពាក់​ឧបករណ៍ ២​ផ្សេង​ទៀត​ផងដែរ ក្នុង​នោះ​មាន យានអវកាស​ពិសោធន៍​ទ័ព​អាកាស​អាមេរិក និង​យាន​ចុះចត​លើ​ព្រះចន្ទ​របស់​ប្រទេស​អ៊ីស្រាអែល​។

ក្រុមហ៊ុន PSN បាន​ប៉ាន់ស្មាន​ថា ប្រជាជន​ឥណ្ឌូណេស៊ី​យ៉ាង​តិច ២៥​លាន​នាក់ ភាគ​ច្រើន​នៅ​ប៉ែក​ខាងកើត​ប្រទេស មិន​មាន​អ៊ីនធឺណិត​ប្រើប្រាស់​ទេ។ តាម​រយៈ​គម្រោង​ផ្កាយ​រណប​ចែក​ចាយ​អ៊ីនធឺណិត​នេះ PSN ត្រូវ​បាន​រំពឹង​ថា នឹង​រក​ចំណូល​បាន ៥៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;