ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អាមេរិក-កូរ៉េខាងជើង​ ត្រូវ​បាន​លុប​ចោល

  • 2019-02-28 06:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានអះអាងនៅមុនបន្តិចថា ជំនួប​រវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង​ នឹងត្រូវបញ្ចប់មុនកាលកំណត់ ២ម៉ោង ពោលគឺពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង និង​ពិធីទទួលទានអាហារថ្ងៃត្រង់ អាចនឹងត្រូវលុបចោល។ នេះបើយោង​តាមប្រភពសារព័ត៌មាន Japan Times និង USA Today ។

លោក ត្រាំ គ្រោងឡើងថ្លែងសន្ធិសីទសារព័ត៌មានទោល នៅម៉ោង២រសៀល។ ដើមឡើយ សន្និសីទនេះគ្រោងធ្វើឡើងនៅម៉ោង ៤រសៀល។

មុននេះ លោក ត្រាំ អះអាងថា កិច្ច​ពិភាក្សា​ជាមួយលោក គីម ទទួលបានផ្លែផ្កាល្អណាស់ ហើយ​លោកបាន​ប្រញាប់​ចំពោះ​ការ​លុបចោលកម្មវិធីនុយក្លេអ៊ែររបស់​កូរ៉េខាងជើងនោះទេ។ ចំណែក លោក​ គីម បញ្ជាក់ថា លោក​ពិតជាចង់លុបបំបាត់កម្មវិធីនុយក្លេអ៊ែរ «បើខ្ញុំមិនចង់ ខ្ញុំមិនមកទីនេះទេ»៕

អត្ថបទទាក់ទង

ប្រភព៖ Japantimes ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;