អាមេរិក ប្រកាស​ផ្ដល់​រង្វាន់​ចំពោះ​ការ​ប្រាប់ពីទីតាំងលាក់ខ្លួន​របស់​​កូន អូសាម៉ា ប៊ីនឡាឌែន

  • 2019-03-01 01:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន ១​លាន​ដុល្លារ​អាមេរិក ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​ទាក់​ទង​នឹង​លោក ហាមហ្សា ប៊ីនឡាឌែន (Hamza bin Laden) បន្ទាប់ពី កូន​ប្រុស​របស់​អតីត​មេដឹកនាំ​ អូសាម៉ា ប៊ីនឡាឌែន រូប​នេះ ត្រូវ​បាន​សង្ស័យ​ថា បាន​ក្លាយ​ជា​មេដឹកនាំ​របស់​បណ្ដាញ​ក្រុម​សកម្មប្រយុទ្ធ​អាល់កៃដា​។

លោក ហាមហ្សា ប៊ីនឡាឌែន
លោក ហាមហ្សា ប៊ីនឡាឌែន ត្រូវ​បាន​សារព័ត៌មាន​រាយការណ៍​ផ្សេង​ៗ​គ្នា​ថា កំពុង​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ឬ ស្ថិត​ក្រោម​ការ​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

សូម​ជម្រាប​ថា កូន​ៗ និង​ភរិយា​ចំនួន​៣នាក់ របស់​អតីត​មេដឹកនាំ អូសាម៉ា ប៊ីនឡាឌែន បាន​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​ក្រោយ​មរណភាព​របស់​​អូសាម៉ា​។

ហាមហ្សា ត្រូវ​បាន​រាយការណ៍​ថា បាន​រៀបការ​ជាមួយ​កូនស្រី របស់​មេដឹកនាំ​អាល់កៃដា​ម្នាក់​ដែល​បាន​ដឹកនាំ​ការ​វាយប្រហារ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១ នៅ​សហរដ្ឋអាមេរិក ដែល​សម្លាប់​មនុស្ស​ជាង ៣០០០​នាក់​៕

អតីតមេដឹកនាំ អូសាម៉ា ប៊ីនឡាឌែន

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;