អាមេរិក បើក​រោងចក្រ​ផលិត​គ្រឿង​បង្គំយន្តហោះ​ នៅ​វៀតណាម

  • 2019-03-01 03:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Universal Alloy Corporation Asia Pte. LTD ដែល​មាន​ប្រភព​ពី​សហរដ្ឋ​អាមេរិក នឹង​បោះ​ទុន​វិនិយោគ ១៧០​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ផលិត​គ្រឿង​បង្គំ​យន្តហោះ នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម។

គណៈកម្មាធិការ​ប្រជាជន​ក្រុង​ដា​ណាង បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ពុធ​កន្លងទៅ​ថា ខ្លួន​នឹង​ចេញ​អាជ្ញាបណ្ណ​វិនិយោគ​មួយ សម្រាប់​ក្រុមហ៊ុន​អាមេរិក​ខាងលើ ដើម្បី​អនុវត្ត​គម្រោង​សាងសង់​រោងចក្រ​ផលិត​គ្រឿង​បង្គំ​យន្តហោះ នៅ​ភាគ​កណ្ដាល​ក្រុង​ដាណាង នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩​។

យោង​តាម​ក្រុមហ៊ុន Universal Alloy Corporation Asia Pte. LTD រោងចក្រ​នឹង​ផលិត​គ្រឿង​បង្គំ​យន្តហោះ​សម្រាប់​នាំចេញ។ ក្រុមហ៊ុន​ដាក់​គោលដៅ​នាំចេញ​ឲ្យ​បាន ២៥​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ​២០២១, ៨៥លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២២ និង ១៨០​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២៦​។

រោងចក្រ​នេះ នឹង​ផ្ដល់​ការងារ​ដល់ក្រុម​​វិស្វករ​ដែល​មាន​បទ​ពិសោធ​ជាង ១២០០​នាក់ និង​បុគ្គលិក​ជំនាញ​​ផ្សេង​ៗ ​ជាង ២០០០​នាក់​ទៀត​៕

អត្ថបទទាក់ទង

ប្រភព៖ Vietnamnet ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;