Man City ឡើង​ឈរ​កំពូល​តារាង ក្រោយ​ពី​ Liverpool ​ស្មើ

  • 2019-03-04 01:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​សប្ដាហ៍​ទី​២៩ នៃ​ក្របខណ្ឌ​លីគ​កំពូល​អង់គ្លេស ក្រុម​មេឃ​ខៀវ Manchester City បាន​ឡើង​ឈរ​លេខ១ ដោយ​ជោគជ័យ បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម Liverpool ប្រកួត​ស្មើ​ជាមួយ Everton កាលពី​យប់មិញ​។

Man City បាន​យក​ឈ្នះ Bournemouth ១-០ នៅ​ក្នុង​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន ធ្វើឲ្យ​មាន ៧១​ពិន្ទុ។ ដោយឡែក Liverpool បន្ទាប់ពី​ប្រកួត​ សូន្យ​ស្មើ​ជាមួយ Everton មាន ៧០​ពិន្ទុ។

សូម​ជម្រាប​ថា ក្នុង ៩​ប្រកួត​ដែល​នៅ​សល់ Liverpool ត្រូវ​ប៉ះ​ក្រុម Top 6 ចំនួន ២​ប្រកួត​ទៀត ពោល​គឺ​ត្រូវ​ប៉ះ Tottenham Hotspur និង Chelsea ។ ចំណែក Man City នៅ​ជួប Tottenham Hotspur និង Manchester United ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;