សម្តេច ហ៊ុន សែន ប្រកាស​ថា មិន​បិទ​ហ្វេសប៊ុក​នោះទេ

  • 2019-03-04 02:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​មិនបិទ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​បណ្តាញសង្គមដ៏ទៃទៀតនោះទេ ដរាបណា​សម្តេច​នៅតែ​បន្តដឹកនាំ​ប្រទេសជាតិ។ ការ​បញ្ជាក់​នេះ ធ្វើឡើង​ក្នុងពិធី​បើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ-លូ ក្នុង​រាជធានីភ្នំពេញ ជំហាន​ទី៤ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាព្រឹកថ្ងៃទី៤មីនា ២០១៩
សម្តេច​នាយក​រដ្ឋមន្រ្តី បាន​លើកឡើង​ថា សម្តេច​មាន​បំណង​ជំរុញ​បច្ចេកវិទ្យា និង​ចង់​ឱ្យប្រជាពលរដ្ឋ​ចេះ​ប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យបាន​ត្រឹមត្រូវ។ ជាមួយគ្នា​នោះ សម្តេច​ក៏បាន​ថ្កោលទោស​ចំពោះ​អ្នកដែលបាន​ Hack គណនី​ហ្វេសប៊ុក​ ដោយ​បង្ហោះ​ថា សម្តេច​ព្រមាន​បិទ​ហ្វេសប៊ុក​នៅកម្ពុជា​ផងដែរ។

សូម​រំលឹក​ថា កាលពី​សប្តាហ៍​មុន ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​ ហ៊ុន សែន ត្រូវបាន​ជនអនាមិកលួច Hack ហើយ​បាន​​បង្ហោះ​យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន ហ្វេសហ៊ុក បាន​លុប​និង​ព្យាយាម​បិទ​គណនី​របស់​ខ្ញុំ។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅវិញ​ថា បើអ្នក​ឯង​ហ៊ាន​បិទហ្វេសប៊ុក​របស់​ខ្ញុំ ខ្ញុំ​នឹង​បិទលែង​ឱ្យប្រើ​ហ្វេសប៊ុក​នៅស្រុកខ្មែរ»។ ប៉ុន្តែ១ម៉ោងក្រោយមក ទំព័រហ្វេសប៊ុកនេះ ត្រូវបាន​គ្រប់គ្រងវិញ ដោយ​សម្តេច​បាន​អរគុណ​ដល់​ក្រុមហ៊ុន​ហ្វេសប៊ុក​ចំពោះ​កិច្ច​សហការ​នេះ៕

អត្ថបទ​ទាក់ទង៖ សម្តេច ហ៊ុន សែន អរគុណ​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​ជួយឱ្យ​គ្រប់គ្រង​គណនី​បាន​មកវិញ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;