កូរ៉េខាងជើង ជំពាក់​បំណុល​ប្រទេស​ណា​ច្រើន​ជាង​គេ​?

  • 2019-03-04 02:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ទីភ្នាក់ងារ​ឥណទាន​នាំចេញ​ស៊ុយអែត បាន​បង្ហាញ​ថា ​បំណុល​របស់​កូរ៉េខាងជើង ចំពោះ​​ប្រទេស​ស៊ុយអែត បាន​កើន​ដល់ ៣០២ លាន​ដុល្លារ​អាមេរិក ដែល​ជា​តួលេខ​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ តួលេខ​នេះ ធ្វើឲ្យ​ស៊ុយអែត ជា​មេ​បំណុល​ធំ​ទី​មួយ របស់​កូរ៉េខាងជើង។

តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ឥណទាន​នាំចេញ​នៃ​ស៊ុយអែត បំណុល​ទាំងនេះ កើត​ចេញ​ពី​​រថយន្ត​ម៉ាក Volvos ចំនួន ១៤៤​គ្រឿង និង​ឧបករណ៍​រុក​រក​រ៉ែ ដែល​កូរ៉េខាងជើង ​ជំពាក់​ក្រុមហ៊ុន Atlas Copco និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​របស់​ស៊ុយអែត។ រថយន្ត និង​ឧបករណ៍​ទាំងនេះ បាន​បញ្ជូន​ទៅឲ្យ​កូរ៉េខាងជើង កាល​ពី​ទសវត្សរ៍ ១៩៧០​ ។

រថយន្ត​ម៉ាក Volvos

ទីភ្នាក់ងារ​ខាងលើ​បន្ត​ថា ក្រោយ ៤៥ឆ្នាំ​នៃ​កាល​កំណត់ ការប្រាក់​នៃ​​បំណុល​កូរ៉េខាងជើង​ចំពោះ​ស៊ុយអែត បាន​កើន​ឡើង ប្រមាណ ៦៥​លាន​ដុល្លារ​អាមេរិក ពោល​គឺ ១៥លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​។

លោក Stefan Karlsson អ្នកវិភាគ​ពី​ទីភ្នាក់ងារ​ឥណទាន​នាំចេញ​នៃ​ស៊ុយអែត​ឲ្យដឹង​ដែរ​ថា កូរ៉េខាងជើង បាន​សង​បំណុល​ទៅ​ឲ្យ​ស៊ុយអែត​លើក​ចុងក្រោយ កាលពី​ចុង​ទសវត្សរ៍ ១៩៨០ ​៕

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;