ចេញហើយ​រូបគំរូ​ផ្លូវល្បឿនលឿន​ដំបូងគេ​នៅ​កម្ពុជា!

  • 2019-03-04 03:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៩ បាន​បង្ហាញ​រូបគំរូ​ផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ ប្រវែង​ជាង ១៩០គីឡូម៉ែត្រ ខណៈដែល​ថ្ងៃបើកការដ្ឋាន​សាងសង់ជាផ្លូវការ នឹងធ្វើឡើង​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ។

ផ្លូវ​នេះ​តភ្ជាប់​ពី​រាជធានីភ្នំពេញ ទៅខេត្ត​ព្រះសីហនុ ដែល​មាន៖

-ប្រវែង​សរុប ១៩០,៣៦៥​គីឡូម៉ែត្រ

-សាងសង់​ជា​បួនគន្លង ដោយ​២គន្លងទៅ ២គន្លង​មក

-ជា​ប្រភេទផ្លូវក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់​ ១០ ស.ម និង​ថ្មលាយ​កៅស៊ូ (ATB) ១២ ស.ម

-ពង្រីក​ទទឹងផ្លូវ​ដល់ ២៤,៥ ម៉ែត្រ ខណ្ឌ​ដោយសួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ និងមាន​របាំង​អម​សងខាងផ្លូវ​ការពារ​សត្វ ឬ​មនុស្ស​ឆ្លងកាត់

-មាន​កន្លែង​សម្រាប់​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ ៣​កន្លែង។

-ហើយ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់ ៤៨​ខែ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;