នាយករដ្ឋមន្រ្តី​វៀតណាម ជំរុញ​ឱ្យ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ការពារ​ព្រំដែន

  • 2019-03-04 08:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តី​វៀតណាម បាន​លើកឡើង​ថា បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចាត់​ទុក​ការ​ការពារ​ព្រំដែន គឺ​ជា​បេសកកម្ម​ដ៏មាន​សារៈ​សំខាន់​ ដើម្បី​ធានា​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​របស់​ប្រទេស ដោយ​លោកបាន​ជំរុញ​ឱ្យ​ឆ្មាំ​ព្រំដែន​ខិតខំ​បន្ថែម​ក្នុងការ​គ្រប់គ្រង និង​ការពារ​ព្រំដែន។ ការថ្លែង​នេះ ធ្វើឡើង​ក្នុងពិធី​ប្រារព្ធខួបលើកទី៦០ នៃ​ការបង្កើត​ឆ្មាំ​ព្រំដែន​វៀតណាម កាលពីថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០១៩។

លោក ង្វៀន សួនហ៊្វុក ថ្លែងនាពេលកន្លងមក
ជាមួយគ្នានេះ លោក​បាន​ស្នើឱ្យឆ្មាំព្រំដែន សហការ​យ៉ាងសកម្ម​ជាមួយ​ក្រសួង និង​វិស័យ​ដែល​ពាក់ព័ន្ធ ក្នុង​ការ​អនុវត្ត​បេសកកម្ម​គ្រប់គ្រង និង​ការពារ​ព្រំដែន​វៀតណាម​ប្រកប​ដោយ​ប្រសិទ្ធភាព។

នាយក​រដ្ឋមន្រ្តី​វៀតណាម ក៏បាន​សង្កត់​ធ្ងន់​ដែរថា ការ​កសាង ការ​គ្រប់គ្រង និង​ការ​ការពារ​ព្រំដែន គឺ​ជា​ទំនួល​ខុសត្រូវ​របស់​បក្ស កងទ័ព និង​ប្រជាជន និង​ប្រព័ន្ធ​នយោបាយ​ទាំងមូល។

សូម​ជម្រាប​ថា វៀតណាម មាន​ព្រំដែន​ជាប់​ជាមួយ​ចិន ឡាវ និង​កម្ពុជា ព្រមទាំង​ព្រំដែន​ទឹក​នៅក្នុង​ឈូង​សមុទ្រ​ថៃ ឈូង​សមុទ្រ​តុងកឹង និង​សមុទ្រ​ចិន​ខាងត្បូង៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;