ដូណាល់ ត្រាំ ថា​ការ​លុប​ចោល​សមយុទ្ធ​ជាមួយ​កូរ៉េ​ខាងត្បូង មិន​ពាក់ព័ន្ធ​នឹង​ គីម ជុងអ៊ុន​ទេ

  • 2019-03-05 02:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ច្រាន​ចោល​នូវការ​លើកឡើង​ថា ការ​លុបចោល​សមយុទ្ធ​យោធារវាង​អាមេរិក និង​កូរ៉េខាងត្បូង គឺជា​ការធ្វើ​សម្បទាន​ឱ្យ​មេដឹកនាំ​កូរ៉េខាងជើង ​លោក គីម ជុងអ៊ុន។

ជំនួបត្រាំ-គីម លើកទី២ នៅវៀតណាម កាលពីសប្តាហ៍មុន (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)
លោក​ ដូណាល់ ត្រាំ បាន​បង្ហោះ​នៅលើ​បណ្តាញ​ Twitter នៅថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩​នេះ​ ដោយ​បញ្ជាក់​ថា លោក​បាន​សម្រេច​ចិត្ត​លុបចោល​សមយុទ្ធ​នេះ​ជាយូរ​មកហើយ ដោយ​សារតែ​ត្រូវចំណាយ​លុយ​ច្រើនពេក។ លោក​ថា ជុំវិញ​ការធ្វើ​សមយុទ្ធ​នេះ មិន​ត្រូវបាន​លើក​យក​មក​ពិភាក្សា​ជាមួយ​លោក គីម ជុងអ៊ុន ក្នុង​អំឡុង​ជំនួប​កំពូល​លើកទី២ នៅ​វៀតណាម កាលពី​សប្តាហ៍​មុន​នោះ​ឡើយ។

កាលពី​ថ្ងៃទី២​មីនា មន្ទីរ​បញ្ចកោណ​អាមេរិក​ បាន​ប្រកាស​ជាផ្លូវការ​ថា ខ្លួន​បាន​លុបចោល​សមយុទ្ធ​ប្រចាំ​ឆ្នាំ​មួយ​ជាមួយ​កូរ៉េ​ខាងត្បូង ដែល​សមយុទ្ធ​នេះ​ត្រូវបាន​ហៅថា «Foal Eagle and Key Resolve»។ ក្នុង​សេចក្តី​ប្រកាស​នោះ បាន​បញ្ជាក់​ថា ការ​លុបចោល​សមយុទ្ធនេះ គឺ​ដើម្បី​ខិតខំ​បង្កើត​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង និង​ឱ្យ​ប្រទេស​នេះ បោះបង់​នុយក្លេអ៊ែរ។

ជារឿយៗ ការធ្វើ​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង តែងតែ​ត្រូវបាន​កូរ៉េខាងជើង​ចាត់ទុកថា ជាការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ឈ្លានពាន​ខ្លួន៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;